រុស្ស៊ីរៀបចំការបោះឆ្នោតមូលដ្ឋាននៅគ្រីមៀនិងខេត្តចំនួនបួនដែលរុស្ស៊ីដាក់បញ្ចូល រួមមាន ដូណេតស្ក៍ លូហានស្ក ហ្សាប៉ូរីហ្សៀ និងខឺសុន។
សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃទី 31 ខែសីហា អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់នៃអ៊ុយក្រែនដែលបច្ចុប្បន្នគ្រប់គ្រងដោយរុស្ស៊ីបានរៀបចំការបោះឆ្នោតថ្នាក់តំបន់ ដែលនាំទៅដល់ការបោះឆ្នោតជាតិរបស់រុស្ស៊ីនៅថ្ងៃទី 10 ខែកញ្ញា ។ ការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ជ្រើសរើសតំណាងឱ្យសមាជិកសភា និងក្រុមប្រឹក្សាក្រុង។
មណ្ឌលបោះឆ្នោតរួមមានឧបទ្វីប Crimean ដែលរុស្ស៊ីដាក់បញ្ចូលក្នុងឆ្នាំ 2014 និងខេត្តចំនួនបួនរបស់អ៊ុយក្រែនដែលក្រុងមូស្គូបានប្រកាសថា ខ្លួនបានបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំមុនគឺ Donetsk, Luhansk, Zaporizhia និង Kherson ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោត Zaporizhia បាននិយាយថា ការបោះឆ្នោតដំបូងបានចាប់ផ្តើមនៅក្នុងតំបន់ដាច់ស្រយាល និងពិបាកទៅដល់ ក៏ដូចជាតំបន់ដែលនៅជាប់នឹងតំបន់ប្រយុទ្ធ។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត ក្រុមអ្នកបោះឆ្នោតចល័តបានទៅផ្ទះអ្នកបោះឆ្នោត ដើម្បីប្រមូលសន្លឹកឆ្នោត ហើយវិធានការចាំបាច់ទាំងអស់ត្រូវបានចាត់វិធានការដើម្បីធានាសុវត្ថិភាពអ្នកបោះឆ្នោត។
គណៈកម្មាធិការរៀបចំការបោះឆ្នោត Donetsk បានប្រាប់ TASS ថា ការបោះឆ្នោតដំបូងបានចាប់ផ្តើមនៅក្នុងខេត្តនៅថ្ងៃទី 31 ខែសីហា ដោយក្រុមបោះឆ្នោតចល័តមកពីការិយាល័យបោះឆ្នោតចំនួន 495 ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់សេវាដល់អ្នកបោះឆ្នោតនៅទូទាំងតំបន់៕ ដោយធីរីណា
រូបថត: Reuters