លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ រដ្ឋាភិបាលនិងមិនខ្លាចចំណាយលុយដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋនោះទេ ខណៈអាយុជីវិតប្រជាពលរដ្ឋជាសំខាន់

ចែករំលែក៖

ខេត្តកណ្ដាល៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនិងមិនខ្លាចចំណាយលុយដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋនោះទេ។ លោកថាអាយុជីវិតប្រជាពលរដ្ឋជាសំខាន់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដោយលោកឧទាហរណ៍កាលពីកម្ពុជារងគ្រោះពីជំងឺកូវីដ-១៩ រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ បានសម្រេចដោយមិនស្ដាយនូវកញ្ចប់លុយដ៏ធំមួយដើម្បីទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនដែលឥតគិតថ្លៃ។

លោកបណ្ឌិតបន្តថា, ក្រោមការដឹកនាំរបស់លោកក៏នៅតែរក្សាប្រយោជន៍ពលរដ្ឋជាធំដូចគ្នា ដោយថាមានពលរដ្ឋទើបមានប្រទេស ទឹកដី និងការអភិវឌ្ឍ។
លោកថា៖ «អញ្ចឹងការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋគឺជាការសំខាន់»។
លោកថ្លែងបែបនេះ ក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ៖ រាជរដ្ឋាភិបាល ធានាបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋទោះបីក្នុងស្ថានភាពលំបាកក៏ដោយ !

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ធានាបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋទោះបីក្នុងស្ថានភាពលំបាកក៏ដោយ ជាក់ស្តែងនៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុវត្តដោយជោគជ័យនូវនយោបាយចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ទើបយើងអាចមានឱកាសបានបើកប្រទេសឡើងវិញ និងបានជួបជុំគ្នាដូចពេលនេះ។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំអស់ដែលបានជឿជាក់ និងផ្តល់ទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសជាបន្តទៀត ជាពិសេសគឺលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print