រឿងសំខាន់ចំនួន ៣ លើទឹកដីភ្នំនាងកង្រី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃនេះថ្ងៃថ្មីខែថ្មី អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» សូមដកស្រង់ ប្រភពពី ៖ ប្រជាជនខេត្តកំពង់ឆ្នាំងរឿងសំខាន់ចំនួន ៣ លើទឹកដីភ្នំនាងកង្រី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីចែករំលែកព័ត៌មានល្អៗ ពាក់ព័ន្ធការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋាន អោយក្លាយជាតំបន់រីកចម្រើន ទេសចរណ៍ ផ្តល់ភាព ញញឹមដល់ជនរួមជាតិ។

ប្រជាពលរដ្ឋបានលើកឡើងថា ៖ លែងលិចទឹកទៀតហើយ ផ្លូវជាតិលេខ ៥០ C តភ្ជាប់ពី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ អាចធ្វើដំណើរ ទាំងរដូវប្រាំង និងរដូវវស្សា ដែលបានស្ថាបនាជិតរួចរាល់ ✓

គាត់បញ្ជាក់ថា ៖ ផ្លូវនេះមាន ប្រវែង ៥៣គីឡួម៉ែត្រ ដែលតភ្ជាប់ចេញពី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកកាន់ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋបានបន្តថា ៖ នឹងក្លាយជាផ្លូវ ធ្វើដំណើរឆ្លងកាត់មមាញឹក ជាពិសសអ្នកត្រូវធ្វើដំណើររវាងផ្លូវជាតិលេខ៥ និង ផ្លូវជាតិលេខ៦ ដោយមិនតម្រូវឱ្យវាងឆ្ងាយទៀតនោះឡើយ។

ដោយឡែកស្ពានឆ្លងកាត់ទន្លេចំនួន៣ មានប្រវែងជា ៣ពាន់ម៉ែត្រ ពីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង✓ ។
កំពង់ផែពហុបំណង និង មណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងត្រងិល ឃុំកំពង់ហៅ ស្រុកកំពង់លែង✓។
ផ្លូវជាតិលេខ ៥០ C តភ្ជាប់ពី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ✓។ ទាំងអស់នេះជាប្រភពពី ៖ ប្រជាជនខេត្តកំពង់ឆ្នាំង ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print