នគរបាលខេត្តកណ្ដាលបង្ក្រាបមុខសញ្ញាលួច៤ករណីឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល: នគរបាលខេត្តកណ្ដាល បើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចបាន៤ករណីផ្សេងគ្នា ឈានដល់ឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ និងគេចខ្លួន៣នាក់ ដកហូតម៉ូតូ២គ្រឿង និងវត្ថុតាមពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស៣ករណី និងលួចយ៉ាងសកម្ម១ករណី ។ ករណីលួចមានស្ថានទម្ងន់ទោស ករណីទី១ កើតឡើងនៅស្រុកស្រុកកោះធំ ឆក់ទូរស័ព្ទដៃ កើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩ន៨ង៥០នាទីចំណុចស្ពានលេខ៥៤ ស្ថិតនៅក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ថា ឆេងលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិអណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ មុខរបរ (កសិករ)។ ជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណបណ្ណ័(គេចខ្លួន)។ ករណី២ នៅស្រុកកៀនស្វាយ ឆក់កាបូប កើតហេតុថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៤០នាទី ស្ថិតនៅលើផ្លូវលេខ១១០ ស្ថិតនៅភូមិព្រែកស្វាយ  ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ត្រែ ស៉ីអេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យ ០២នាក់ ១/ ឈ្មោះពុធ ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ២/ ឈ្មោះស៊ុន  សីម៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ករណីទី៣ កើតឡើងនៅស្រុកមុខកំពូល វាយយកម៉ូតូ កើតហេតុនៅថ្ងែទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ចំណុចក្នុងឡឥដ្ឋ គីម តាយ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ វឿន ស្រឿន ហៅឈីត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅសព្វថ្ងៃភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនសង្ស័យចំនួន ០៣នាក់ ឃាត់ខ្លួនបាន២នាក់ ១.ឈ្មោះ ថូ រី ហៅប៉ាវ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
២.ឈ្មោះ វ៉ាត ឈុនណា ហៅបឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី៣គេចខ្លួន។ ករណីទី៤ កើតឡើងនៅក្រុងតាខ្មៅ លួចយ៉ាងសកម្ម កើតហេតុកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០និង៥៧នាទី
នៅចំណុចដីឡូត៍ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហាស់ ចន្ទ័សេដា ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ សង្កាត់កើតហេតុ ។ជនសង្ស័យឈ្មោះ ម៉ៅ មាស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមទាំងវត្ថុតាមពាក់ព័ន្ធ ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print