Jordan Henderson និង Harry Maguire មានក្នុងបញ្ជីក្រុមអង់គ្លេសប៉ះអ៊ុយក្រែន និងស្កុតឡេន

ចែករំលែក៖

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានរួមបញ្ចូលកីឡាករ Jordan Henderson និងខ្សែការពារ Harry Maguire នៅក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតនៅខែកញ្ញានេះជាមួយអ៊ុយក្រែន និងស្កុតឡេន។

 ខ្សែបម្រើ Henderson អាយុ៣៣ឆ្នាំត្រូវបានជ្រើសរើសបន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយក្រុម Al-Ettifaq អារ៉ាប៊ីសាអ៊ូឌីតក្នុងខែកក្កដា។

ចំណែកខ្សែការពារកណ្តាល Maguire បង្កើតក្រុម ទោះបីជាមិនបានលេងឱ្យ Manchester United មកទល់ពេលនេះក្នុងរដូវកាលនេះក៏ដោយ។

អង់គ្លេសត្រូវប្រកួតជាមួយអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទី៩ ខែកញ្ញាខាងមុខ នៅប្រទេសប៉ូឡូញ និងប៉ះស្កុតឡេនក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី១២ ខែកញ្ញា។ ការប្រកួតជាមួយស្កុតឡេននៅ Hampden Park គឺដើម្បីប្រារព្ធខួបលើកទី១៥០នៃការប្រកួតនោះ។

 ដោយឡែកខ្សែការពារ Eddie Nketiah និងខ្សែការពារកណ្តាល Chelsea កីឡាករ Levi Colw នឹងទទួលបានការកោះហៅជាលើកដំបូងរបស់ពួកគេទៅកាន់ក្រុមអង់គ្លេសផងដែរ។ រីឯខ្សែ ប្រយុទ្ធ Raheem Sterling របស់ Chelsea បាន អវត្តមាន ជា ថ្មីម្តង ទៀត ដោយ ត្រូវ បាន ចាក ចេញ ពី ក្រុម ជម្រើស ជាតិ អង់គ្លេសចំនួន ២ដង ចុង ក្រោយ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print