នៅខេត្តសៀមរាបដូចគ្នាមាន​ក្មេង​ស្រី​ម្នាក់តស៊ូ​ជិះ(​គំនរ​សំរាម​លាយ​ស្នោ​)ទៅ​សាលារៀនប្រថុយ​គ្រោះថ្នាក់​គ្រប់ពេល ខណៈមានយុវជនមួយចំនួននៅស្រុកសូទ្រនិគមអត់ចូលសាលា នាំ​គ្នា​ទៅពពាក់ពពូនតាម​ក្យូស អង្គុយ​លេង​ហ្គេ​ម លេង​ទូរ​ស័ព្ទនិង​ជុំ​គ្នា​និយាយលេងទៅវិញ

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្នុង​ខេត្តសៀមរាប​ដូច​គ្នា ប៉ុន្តែ​នៅ​ជាប់​បឹង​ទន្លេសាបមាន​ក្មេង​ស្រី​ម្នាក់តស៊ូ​ជិះគំនរ​សំរាម​លាយ​ស្នោ​ទៅ​សាលារៀន ប្រថុយ​នឹងគ្រោះថ្នាក់​គ្រប់ពេល ។

រីឯ​នៅ​ស្រុក​សូទ្រនិគម មានក្មេង​សិស្ស​សាលាមួយចំនួន (​គេច​សាលា​)​ មិន​ចូល​រៀន នាំ​គ្នា​ទៅពពាក់ពពូនតាម​ក្យូសអង្គុយ​លេង​ហ្គេ​ម លេង​ទូរ​ស័ព្ទនិង​ជុំ​គ្នា​និយាយលេងទៅវិញ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនយកមក​អប់រំ រួចប្រគល់អោយឪពុកម្តាយ អាណាព្យាបាលអប់រំបន្ត ។

សូមជម្រាបជូនថា ៖ ករណីក្មេងស្រីនៅស្រុកពួក ខេត្តសៀមរាបដែលតស៊ូ​ជិះ (​គំនរ​សំរាម​លាយ​ស្នោ​) ទៅ​សាលារៀន ប្រថុយ​ប្រថាននឹងគ្រោះថ្នាក់​គ្រប់ពេលនោះ ត្រូវបានអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហោះព្រោងព្រាត ព្រោះនាងត្រូវបានគេមើលឃើញថា គ្រួសារនាងមានភាពលំបាក ហើយស្រឡាញ់ទឹកចិត្តប្រជាពលរដ្ឋខ្មែរយើងសម័យបច្ចប្បន្ននេះ ចេះជួយគ្នាក្នុងគ្រាលំបាក បន្ទាប់ពីមានការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងក្មេងស្រីដែលតស៊ូរៀនសូត្រ គ្រាដែលឪពុកមានមុខរបរដាក់មង រើសខ្យងតាមបឹងទន្លេសាប ហើយម្តាយមើលកូនតូចៗ២នាក់ទៀត ដែលផ្ទះរស់នៅលើទឹកខួបប្រាំង ខួបវស្សា។

ពាក់ព័ន្ធករណីនេះ អភិបាលខេត្តសៀមរាបស្តីទី លោក ប្រាក់ សោភ័ណ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលប់ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមុិញថា ៖ លោកបានឃើញព័ត៌មានពីករណីកុមារីជិះស្នោលើទឹកទៅរៀនហើយ។ លោកបញ្ជាក់ថា នឹងចាត់ក្រុមការងារចុះទៅជួបកុមារីរូបនេះនៅថ្ងៃស្អែកទី២ ខែកញ្ញា ដើម្បីមើលស្ថានភាពនិងជួយឧបត្ថម្ភផងដែរ គឺព្រឹកនេះ ! ។

បើតាមបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះថា ក្មួយស្រីឈ្មោះ​ គន្ធា អាយុ៨ឆ្នាំ រៀនថ្នាក់ទី១ រស់នៅក្នុងស្រុកពួក ខេត្តសៀមរាប លើផ្ទៃបឹងទន្លេសាប ដែលត្រូវជិះស្នោនិងសំរាមទៅរៀនមានចម្ងាយពីផ្ទះទៅសាលាប្រហែល១គីឡូម៉ែត្រ ដោយឪពុកជាប់ទៅធ្វើការ ខណៈម្ដាយមានកូនតូចៗចំនួន២នាក់ផ្សេងទៀត ដែលត្រូវមើលថែ ដែលកុមារីរូបនេះត្រូវបង្ខំចិត្តទៅរៀនជិះស្នោលាយសំរាមឆ្លងទឹកតែម្នាក់ឯង។

ក្មួយស្រីគន្ធាពិតជាតស៊ូ​ខ្លាំងណាស់ ដេីម្បីអនាគតខាងមុខ​ ខណៈដែលឪពុករបស់នាងនិយាយថា ទោះបីពួកគាត់ក្រក៏ដោយ ក៏យ៉ាងហោចណាស់ពួកគាត់ចង់អោយកូនរៀនបានដល់ថ្នាក់ទី១២ ជាប់បាក់ឌុបដែរ ។

...

ពេលនេះក្មួយស្រីគន្ធារស់នៅក្នុងជីវភាពធូរស្រាលបន្តិចហើយ បន្ទាប់ពីមានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភ ហើយក្តីស្រមៃចង់បានទូកនោះក៏បានដូចបំណងផងដែរ ។ អ្វីដែលសំខាន់នោះគឺក្មេងសិស្សសាលានៅស្រុកសូទ្រនិគម មួយចំនួនតូចដែលគេចសាលានាំគ្នាប្រមូលផ្តុំលេងហ្គេម តាមផ្ចុះនោះគឺឈានដល់សមត្ថកិច្ច អាជ្ញាធរប្រមូលយកមកអប់រំ ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print