ទួគីកាន់ទុក្ខទូទាំងប្រទេសដល់ជនរង្គោះក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាត

ចែករំលែក៖

រដ្ឋាភិបាលទួគីបានប្រកាសថា ថ្ងៃទី​២៩ ខែមិថុនា ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស ដើម្បីគោរពវិញ្ញាណខណ្ឌដល់ជនរងគ្រោះក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតក្នុងអាកាសយានដ្ឋានអន្តរជាតិ Ataturk សម្លាប់មនុស្ស​៤២ នាក់និង  ២៣៩នាក់រងរបួស។

...

មន្ត្រីទួគីបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែកអត្តឃាតនិងបាញ់រះនៅទីនោះកើនឡើងដល់ ៤២នាក់​ក្នុងនោះមានជនបរទេស ​១៣នាក់ ។ ក្រៅពីនេះមានអ្នករងរបួសដល់ទៅ​ ២៣៩នាក់បានបញ្ចូនទៅព្យាលបាលនៅក្នុងមន្ទីពេទ្យ។

ក្នុងចំណោមជនរងគ្រោះដែលជាជនបរទេសនោះមានជនជាតិអារ៉ាប៊ីសាអូឌិត​៥នាក់​, អីរ៉ាក់ ២នាក់ ក្រៅពីនេះមិនទាន់ដឹងអត្តសញ្ញាណ។ ពលរដ្ឋបានថ្កោលទោសយ៉ាងខ្លាំងដល់ការរក្សាសន្តិសុខនៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងអ៊ីស្តានប៊ូល ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតក្នុងតំបន់ដែលមានអ្នកដំណើររាប់លាននាក់ក្នុងមួយឆ្នាំ​ៗ ប៉ុន្តែមិនបានការពារសន្តិសុខឲ្យបានល្អនោះឡើយ។

តាមសារព័ត៌មាន​ The Star បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះមានអ្នកបកប្រែម្នាក់ជនជាតិទួគីកំពុងតែណែនាំអ្នកដំណើរបំពេញឯកសារ, ស្ត្រីម្នាក់ធ្វើការនៅអាកាសយានដ្ឋានហើយនាងនៅសល់តែ​១០ថ្ងៃទៀតត្រូវចូលរោងការ, អ្នកបើកបរតាក់ស៊ីម្នាក់ និងមន្ត្រីគយម្នាក់ ក្រៅពីនេះជាអ្នកដំណើរ ។

មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាអំពើរបស់ខ្លួននៅឡើយទេ បើទោះបីមន្ត្រីសន្តិសុខទួគីបានអះអាងថា ជាសកម្មភាពរបស់ក្រមភេរវកម្ម IS ជាអ្នកប្រព្រឹត្ត។ អាកាសយានដ្ឋានទីក្រុង Ataturk ក៏បានបើកដំណើរការឡើងវិញផងដែរក្រោយពេលកម្លាំងសន្តិសុខបានដាក់ពង្រាយការពារយ៉ាងតឹងតែងនៅខាងក្រៅ៕

PAY_Funeral_of_Siddik_Turgan_who

15

Ataturk_airport_attack

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print