អង្គភាពអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច ចេញសេចក្តីប្រកាសព័ត៌មានអំពីករណីលោក ស៊ិន សែ ជា​ជនមានពិការ​ភាពរស់​នៅ​ភូមិ​ផ្ទះ​កណ្ដាល​ក្រោម​ ឃុំ​ផ្ទះកណ្ដាល​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម

ចែករំលែក៖

ភ្នំពេញ : អង្គភាពអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមជម្រាប ជូនសាធារណៈជននិងអង្គភាពសារព័ត៌មានទាំងអស់ជ្រាបថា៖ ក្រោយពីបានទទួលព័ត៌មានភ្លាមករណីលោក ស៊ិន ស ជាជនមានពិការភាព (ឧស្សាហ៍ប្រកាច់) តាំងពីកុមារភាព រស់នៅភូមិផ្ទះកណ្តាលក្រោម ឃុំផ្ទះកណ្តាល ស្រុក- ស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នមានបញ្ហាសុខភាពនិងមានសំណូមពរ ដើម្បីទទួលបានសេវាព្យាបាលពីរដ្ឋដោយ ឥតគិតថ្លៃ, នៅព្រឹកថ្ងៃសោរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមន រដ្ឋបាលស្រុកស្រីសន្ធរ បានសហការជាមួយរដ្ឋបាលឃុំផ្ទះកណ្តាលចុះដល់គេហដ្ឋានរបស់លោក ស៊ិន ស ប៉ុន្ត គ្រួសាររបស់លោកពុំនៅគេហដ្ឋានទេ ព្រោះគ្រួសារបានជូនលោកមកព្យាលបាលជំងឺនៅរាជធានីភ្នំពេញ។ នេះបើ យោងតាមការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរនោះ និងបងស្រីធំរបស់លោកតាមរយៈទូរសព្ទ។ ករណីនេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ តាមរយៈការចុះសម្ភាសរបស់រដ្ឋបាលឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានពិនិត្យឃើញថា ស្ថានភាពជីវភាពរស់នៅជាក់ស្ដែងរបស់លោក ស៊ិន ស និង គ្រួសារគឺមិនស្របតាមនីតិវិធីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទើបគ្រួសារគាត់មិនអាចទទួលបាន បណ្ណសមធម៌និងការចុះឈ្មោះក្នុងប្រព័ន្ធជំនួយសង្គមដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ស្របតាមគោលនយោបាយ របស់រដ្ឋនិងសេវាថែទាំសុខភាពដែលជាបន្ទុករបស់រដ្ឋ។ ជាមួយគ្នានេះ ក្រសួងបានពិនិត្យឃើញថា លោក ស៊ិន សៃ មានឈ្មោះក្នុងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ គ្រប់គ្រងពិការភាព (DMIS) ប៉ុន្តែដោយសារព័ត៌មានផ្ទាល់ខ្លួនរបស់គាត់មិនពេញលេញ ទើបនាយកដ្ឋានសុខុមាលភាព ជនពិការស្នើឱ្យរដ្ឋបាលឃុំចុះសម្ភាសលោក ស៊ិន ស ម្តងទៀតមុនចេញបណ្ណសម្គាល់ពិការភាពជូន។

បើទោះបីយ៉ាងណា នៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ចាមនឹងធ្វើការសហការជាមួយមន្ទីរផែនការខេត្តកំពង់ចាម និងរដ្ឋបាលឃុំផ្ទះកណ្ដាល ដើម្បីណាត់ជួបគ្រួសាររបស់លោក ស៊ិន សៃ ម្តងទៀតដើម្បីជួបសម្ភាសកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រជូនគ្រួសារ លោក ស៊ិន សែ ឱ្យស្របតាមនីតិវិធីនិងតម្លាភាព។ ជាមួយគ្នានេះ ក្រសួងនឹងខិតខំសម្របសម្រួលជាមួយរដ្ឋបាល ខេត្តដើម្បីស្នើសុំទៅមូលដ្ឋានសុខាភិបាលសាធារណៈចេញប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគាត់។

ដោយឡែក នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចេញលិខិតបញ្ជាក់អត្តសញ្ញាណកម្មពិការភាពជូនលោក ស៊ិន សៃ ជាបណ្ដោះអាសន្នដើម្បីលោកអាចយក ទៅប្រើប្រាស់តាមលទ្ធភាពដែលអាចធ្វើទៅបាន។

អាស្រ័យហេតុនេះ សូមសាធារណៈជននិងអង្គភាពសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មានបឋម៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print