កាលពីថ្ងៃទី 1 ខែកញ្ញា មន្ត្រីអាមេរិកបាននិយាយថា ចំនួនមនុស្សបាត់ខ្លួនក្នុងភ្លើងឆេះព្រៃនៅលើកោះ Maui នៃរដ្ឋហាវ៉ៃកាលពីខែមុនបានថយចុះមកត្រឹម 385 នាក់។
ប៉ូលិសកោះ Maui និងការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បាននិយាយថា ចំនួនខាងលើបានធ្លាក់ចុះពីមនុស្សបាត់ខ្លួនចំនួន ៣៨៨នាក់នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៤ ខែសីហា។ អាជ្ញាធរបាននិយាយថា មនុស្សជាង 3,000 នាក់មានសុវត្ថិភាពបន្ទាប់ពីគ្រោះមហន្តរាយ ហើយបានកំណត់អត្តសញ្ញាណរបស់ពួកគេជាសាធារណៈ។
ភ្លើងឆេះព្រៃនៅហាវ៉ៃដែលបានកើតឡើងកាលពីថ្ងៃទី ៨ ខែសីហា ជាភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងរយៈពេលជាង ១០០ ឆ្នាំនៅសហរដ្ឋអាមេរិក។ នៅក្នុងគ្រោះមហន្តរាយនេះ មនុស្សយ៉ាងតិច ១១៥នាក់បានស្លាប់ ដីព្រៃជាង៨០០ហិកតាត្រូវបានដុតបំផ្លាញ ហើយទីក្រុងប្រវត្តិសាស្ត្រ Lahaina ត្រូវបានបំផ្លាញទាំងស្រុង។ ភ្លើងឆេះព្រៃគួបផ្សំនឹងខ្យល់បក់បោកខ្លាំងបណ្តាលឱ្យភ្លើងឆេះរាលដាលយ៉ាងលឿន រហូតដល់មនុស្សជាច្រើនមិនអាចគេចខ្លួនបានទាន់ពេល។ មនុស្សជាច្រើនត្រូវបោះបង់ចោលរថយន្ត ហើយលោតចូលសមុទ្រដើម្បីគេចខ្លួន ខណៈពួកគេព្យាយាមចាកចេញពីទីក្រុង។ ការខូចខាតត្រូវបានប៉ាន់ស្មានថាមានជិត៦ពាន់លានដុល្លារអាមេរិក ខណៈដែលការងារជួសជុលត្រូវប្រើពេលយូរ៕ ដោយធីរីណា
រូបថត: TTXVN-VNA