ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់កំណត់គោរមងារជាសម្ដេច ជូនឥស្សរជនជាតិជាន់ខ្ពស់ដែលមានមុខតំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី

ចែករំលែក៖

ភ្នំពេញ : ព្រះរាជក្រឹត្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់កំណត់គោរមងារជាសម្ដេច ជូនឥស្សរជនជាតិជាន់ខ្ពស់ដែលមានមុខតំណែងជា៖

១-ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

២-ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

៣-នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ។

ទី១ – ប្រោសព្រះរាជទានគោរមងារ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ។

ទី២- ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី ក្រសួងព្រះបរមរាជវាំង ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃ ឡាយព្រះហស្តលេខាតទៅ ៕ ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print