បុរសបុគ្គលិកក្រុមហ៊ុនជនជាតិវៀតណាមម្នាក់ស្លាប់ផ្អើលសន្តិសុខ

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសបុគ្គលិកក្រុមហ៊ុនជនជាតិវៀតណាមម្នាក់មានអាការះមិនស្រួលខ្លួនហើយត្រូវបានសន្តិសុខដឹកមកសង្គ្រោះអកុសលហួសពេលទៅហើយ។

បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងនារសៀល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះថាបុរសរងគ្រោះមានឈ្មោះ ទីន អាណាម(TIN A NAM)  អាយុ២០ឆ្នាំជនជាតិវៀតណាម មានទីលំនៅខេត្តឡាចូវ ប្រទេសវៀតណាម  ។

ប្រភពបន្តថាកាលពី វេលាម៉ោង ៦:៣៥នាទីល្ងាច

នៅថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៣នេះថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីឈ្មោះ ញឹក មុន្នីរដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបររដ្ឋបាលក្រុមហ៊ុនប៉ារីសបូពា៌ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  បានរាយការណ៍មកសមត្ថកិច្ចយើងថា នៅអគារA ជាន់ទី៤ បន្ទប់លេខ ៤០៥ មានបុគ្គលិកក្រុមហ៊ុនម្នាក់ មានអាការ:មិនស្រួលខ្លួន ហើយក្រុមហ៊ុនបានយករថយន្តក្រុមហ៊ុនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ  ។

ខណ:ទៅដល់មន្ទីរពេទ្យបង្អែកជីភូ គ្រូពេទ្យបានចេញមកពិនិត្យក្នុងរថយន្ត ហើយប្រាប់ថាអ្នកជម្ងឺបានស្លាប់(មុនពេលមកដល់មន្ទីរពេទ្យ)  ។

បច្ចុប្បន្នសាកសព តម្កល់ក្នុងរថយន្ត នៅក្នុងបរិវេណវត្តពោធិ៍ថ្មី ដើម្បីរងចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យធ្វើការពិនិត្យតាមច្បាប់ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print