ងោកមួយភាំងរេចង្កូតជ្រុលទៅបុកបង្គោលភ្លេីងចាក់ទឹកកកពេញផ្លូវទាំងព្រឹក

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តឃ្លុបដឹកទឹកកកមួយគ្រឿង​ ដោយតៃកុងងោកមួយភាំងក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លេីងមួយដេីមរងការខូចខាត​ រីឯទឹកកកក្នុងរថយន្តបានខ្ចាយចេញមកក្រៅពេញផ្លូវ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៤​ និង៣០នាទីទាបភ្លឺ​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ យោងតាមសម្ដីតៃកុងរថយន្តបង្ក​ម៉ាក​ ហុីយ៉ាន់ដាយ​ ប្រភេទរថយន្តឃ្លុប​ ពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AT-7457 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង​ ទិសដៅពីលិចមកកេីត​ ខណៈមកដល់ចំណុចេីតហេតុ​ ដោយងោកមួយភាំងក៏រេចង្កូតមកស្ដាំដៃជ្រុលបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមរងការខូចខាតតិចតួច និងធ្វេីឱ្យខ្ទាតទឹកកកចេញពីរថយន្តមកក្រៅបែបនេះ​ តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡេីយ​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ សហការជាមួយជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ជាបណ្ដោះអាសន្ន​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print