អ្នកបើកបររថយន្តធុនធំជាច្រើនមិនព្រមបង់ភាស៊ីចំណតចល័ត២ម៉ឺនរៀលថាថ្លៃទុករថយន្តចោលស្ទះចរាចរណ៍ពេញផ្លូវជាលើកទី៣

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមអ្នកបើកបររថយន្តធុនធំមិនព្រមបង់ភាស៊ីចំណតចល័តចំនួន២ម៉ឺនរៀលព្រោះថ្លៃជាងមុនទុករថយន្តចោលស្ទះពេញផ្លូវដើម្បីរកដំណោះស្រាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ក្រុមអ្នកបើកបររថយន្តបានប្រាប់ថា មូលហេតុដែលពួកគាត់ទុករថយន្តចោលតាមដងផ្លូវនៅចំណុចប៉ុស្តិ៍ដាក់ទាផាស៊ីចំណតរថយន្តចល័តក្រុងប៉ោយប៉ែត បណ្តាលកកស្ទះនេះព្រោះចង់អោយថ្នាក់ដឹកនាំជួយរកដំណោះស្រាយជូនពួកគាត់ផងព្រោះអ្នកវិនិយោគចំណតរថយន្តថ្មីនៅក្រុងប៉ោយប៉ែត បានទាមទាអោយបង់ផាស៊ីចំណតរថយន្ត១គ្រឿងតំលៃ២ម៉ឺនរៀលថ្លៃជាងអ្នកវិនិយោគចាស់ក្នុងរថយន្ត១គ្រឿងអោយបង់តំលៃ៥ពាន់រៀលតែប៉ុណ្ណោះ។
ក្រុមអ្នកបើកបររថយន្តបន្តថា ការទុករថយន្តចោលនៅប៉ុស្តិ៍ទាផាស៊ីចំណតរថយន្តនៅចំណុចខាងលើនោះមានរយៈពេល៣លើកមកហើយដោយសុំតំលៃដូចមុនព្រោះកន្លងមកអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានចុះមកដោះស្រាយជូនតែគ្មានប្រសិទ្ធភាពព្រោះក្រុមទាផាស៊ី នៅយកតម្លៃ២ម៉ឺនរៀលក្នុងមួយគ្រឿងដដែលទើបពេលនេះទុករថយន្តចោលមិនព្រមបង់ផាស៊ីព្រោះទាថ្លៃពេក។ហើយ
កន្លែងទាផាស៊ីផ្សេងៗដូចជាទីតាំងនៅខេត្តបាត់ដំបង បេនរថយន្ត
របស់គេធំទូលាយ មានបន្ទប់ទឹក កន្លែងចតនុងកន្លែងស្នាក់នៅល្អ គាត់
មិនខ្លាច់បង់ឲ្យនោះទេតែកន្លែងបេនរថយន្តប៉ោយប៉ែតមិនមានកន្លែងចត
ត្រឹមត្រូវហើយបែជាមកទាមទាបង់ថ្លៃបេនថ្លៃជាងគេដែលមានកន្លែត្រឹមត្រូវ
នេះជាហេតុមួយធ្វើឲ្យពួកគាត់ខឹងសំបាទៅម្ចាស់ទាផាស៊ី។
តំណាងក្រុមហ៊ុនវិនិយោគចំណតបានប្រាប់ថា ការអនុវត្តន៍ទារភាស៊ីចំណតរថយន្តក្រុងប៉ោយប៉ែតត្រូវបានអនុវត្តតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញវិកាយប័ត្រតម្រូវម្ចាស់រថយន្តធុនធំដែលធ្វើអាជីវកម្មត្រូវបង់ផាស៊ីចំនួន២ម៉ឺន និងរថយន្តកណ្តាល១គ្រឿងតំលៃ១ម៉ឺនប្រាំពាន់រៀល ចគណែករថយន្តតូចតំលៃ៦ពាន់រៀល។
តគណាងក្រុមហ៊ុនបន្តថា មុនអនុវត្តត្រូវជូនដំណឹងទៅម្ចាស់រថយន្តធ្វើអាជីវកម្មលើដងផ្លូវត្រូវបង់ផាស៊ី។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលបានប្រាប់ថា ក្រោយក្រុមហ៊ុនវិនិយោគចំណតក្រុងប៉ោយប៉ែតតម្រូវអោយម្ចាស់រថយន្តដែលធ្វើអាជីវកម្មដឹកទំនិញឆ្លងកាត់ក្រុងប៉ោយប៉ែតចំនួនដូចអ្វីតំក្រុមហ៊ុនណាងអះអាងបង់ភាស៊ីតែអ្នកបើកររថយន្តមិនព្រមបង់ទុករថយន្តចោលលើផ្លូវជាតិធ្វើឲ្យស្ទះតែត្រូវបានកម្លាំងនគរបាលចរាចរណ៍ជួយសម្របសម្រួលចរាចរណ៍មិនអោយ
មានការកកស្ទះនោះឡើយ៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print