ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ! ភ្លៀងនឹងបន្តធ្លាក់ដោយលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស​ (ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣)​ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១-តំបន់ទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២ -តំបន់ខ្ពង់រាប ៖

– សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣ -តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរិមា មានពី ២២-២៦ °C
– សីតុណ្ហភាពអតិបរិមា មានពី ៣០-៣២ °C
– នៅថ្ងៃទី៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
– បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមកក្នុងកម្រិតពីតិចទៅមធ្យម។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print