លួចឡំប្រឺតាបាន១លើកមិនឆ្អែតលួចលើកទី២ជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ធ្វើសកម្មភាពលួចឡំប្រឺតស (កង់បីឥណ្ឌា)បានសម្រេច១លើក នៅមិនទាន់អស់ចិត្ត លើកក្រោយលួចម្ដងទៀត ត្រូវបាននគរបាលក្របួចជាប់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ នៅចំនុចភូមិស្តុក ឃុំ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆន ចាន់ធី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មានទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ០៣នាក់( ឃាត់ខ្លួន០២ នាក់ គេចខ្លួន០១នាក់)៖១-ឈ្មោះ មាស អាំ ហៅ ស្វិត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ជម្ពូវន្ត័ សង្កាត់ ចោមចៅទី ៣ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ សុខ សំណាង ហៅ ណង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសែនសុខ សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ និងទី៣ គេចខ្លួន។ វត្ថុតាងចាប់យក៖
ឡំប្រឺតា ០១ គ្រឿង ពណ៌សលេខតួ 16708 ជារបស់ជនរងគ្រោះផ្លាកលេខដែលពាក់ជាប់ផាសអេប ភ្នំពេញ 1IG 3455 (មិនមែនជាផ្លាកលេខផាសអេបរបស់ជនរងគ្រោះទេជនសង្ស័យបានដោះដូរ)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ ជនរងគ្រោះ បានបើកផាសអាប់របស់ខ្លួនមកទុកនៅក្នុងផ្ទះ រួចទាញរបងបិត ដោយពុំបានចាក់សោរបងទេ ហើយចូលដេកបាត់ទៅ លុះព្រឹកឡើង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះក្រោកពីដេកវិញ មិនឃើញផាសអាប់ ដោយសង្ស័យថា ចោរលួច ក៏ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត ។ លុះមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យត្រូវបាននគរបាលខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន២នាក់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលស្រុកពញាឮបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី ៕ ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print