ឃាត់មនុស្ស២នាក់ជាមួយរួមនឹងថ្នាំញៀន២៤កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ជាមួយនឹងថ្នាំញៀនចំនួន២៤កញ្ចប់ ក្នុងពេលដែលជនសង្ស័យបានធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចក្នុងរោងចក្រ ខេនស្ត័តស៊ូខូអិលធីឌី ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។

...

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះម្នាក់ឈ្មោះ នេត្រា ភេទប្រុស អាយុ២២ឆ្នាំ លំនៅភូមិក្ងោកពង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និង ម្នាក់ទៀតឈ្មោះ ហ៊ុយ ហឿង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្តុកពង ឃុំវិហ៊ាហ្លួង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងមានថ្នាំញៀន២៤កញ្ចប់ តូច ម៉ូតូ២គ្រឿង ទូរស័ព្ទ២គ្រឿង និងសម្ភារវិចខ្ចប់ ជក់មួយចំនួនទៀត ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះបន្ទាប់ពីទទួលបានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋាន ស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យទាំងនេះភ្លាមៗ សមត្ថកិច្ចកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានសហការជាមួយកម្លាំងនគរបាល ស្រុកសាមគ្គីមានជ័យ ចុះទៅទីតាំងរបស់ក្រុមជនសង្ស័យព័ទ្ធចាប់បានទាំង២នាក់តែម្តង និងបានរឹបអូសនូវវត្ថុតាងជាក់ស្តែង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ នេះបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

13516612_594267007413315_1547157872857068304_n

13567057_594267100746639_7962152163891089694_n

ដោយ៖ ចន្ថា 

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print