ទីក្រុងហ្សាកាតា៖ នៅថ្ងៃអង្គារទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយ លោក ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំងបីក៏បានជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕ដោយ៖សហការី