រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យពលរដ្ឋបានដឹងពីការអនុវត្តសាកល្បង ផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online)

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្ដី ជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី០៦ កញ្ញា ២០២៣ ស្តីពី ការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ជ្រាបថា ដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់នៅសាលារាជធានីភ្នំពេញ នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តសាកល្បងការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ(Online) លើវិស័យចំនួន៤ គឺវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។
ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែអាច អញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញដូចមុនដដែល។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) សូមចូលទៅកាន់គេហទំ ព័រ http://online.owso.gov.kh/ ដើម្បីបង្កើតគណនីសម្រាប់ស្នើសុំសេវារដ្ឋបាលទាំង៤ វិស័យខាងលើ ដោយភ្ជាប់ឯកសារពាក់ព័ន្ធតាមការណែនាំក្នុងជំហាននីមួយៗ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print