ខេត្តស្វាយរៀង: សមត្ថកិច្ច នគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក្នុងករណីចោរកម្ម។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣នេះថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះពៅ វ៉ាយុ អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ
យ៉ង ពឿន អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចបញ្ជាក់ទៀតថាចំណែកម្ចាស់ផ្ទះរងគ្រោះមានឈ្មោះនាង សុវិសាល ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀនរស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា នៅម៉ោង២និង៣០នាទី រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំក្រុមចោរមានគ្នាចំនូន02អ្នកជិះមូតូ០១គ្រឿងបានចូលលូចផ្ទះឈ្មោះនាង សុវិសាល ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀន។
ប្រភពបន្ថែមថា ពេលនោះប្រជាពលរដ្ឋបានឃើញក្រុមចោរក៏ស្រែកនាំគ្នាព័ទ្ធចាប់បាន ០១នាក់ ឈ្មោះពៅ វ៉ាយុ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាបក្សខ្លួនមានគ្នា ម្នាក់ទៀត ឈ្មោះយ៉ង ពឿន ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ហើយខ្លួនក៏ធ្លាប់ជិះម៉ូតូឌុបគ្នាមកលួច ទ្រព្យសម្បត្តិផ្ទះប្រជាពលរដ្ឋ មិនស្គាល់ឈ្មោះស្ថិតនៅភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ បានចំនួន០២លើកមកហើយ។
សមត្ថកិច្ចបន្ថែមថា វត្ថុតាងចាប់យករូមមាន ម៉ូតូម៉ាក វីវ៉ា 01គ្រឿង គ្មានស្លាកលេខអំពួលសូឡា 01គ្រឿងនិង សម្ភារសោមូយចំនូនទៀត។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន