ខេត្តកោះកុង៖ លោក អុី ម៉េងលាងប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទខេត្តកោះកុងបន្ទាប់ពីមានការបែកធ្លាយក្រដាសវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដា ជាច្រើនសន្លឹក ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.សទៅលក់នៅប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតិពីក្រសួងកសិកម្ម ជាច្រើនលានរៀលនោះរួចមកដោយគ្មានវិធានការបង្ក្រាបធ្វើឲ្យហិនហោចដល់ធនធានធម្មជាតិមច្ឆាសមុទ្រ ពិសេសនៅបទុមសាគរ ហើយលោកប្រធានមន្ទីររូបនោះបានដកមន្ត្រីនាយផ្នែកជលផលរបស់ខ្លួនដែលពាក់ព័ន្ធមកបញ្ឈរជើងមិនបានប៉ុន្មានថ្ងៃផងពេលនេះត្រូវបានរដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទធ្វើការដករូបលោកបន្តទៀតហើយ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទពេលនេះបានកាត់សាច់ស្អុយចោលហើយដោយបានផ្អាកតួនាទីភារកិច្ចជាបណ្ដោះអាសន្ន លោកអុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុងចំពោះភាពមិនប្រក្រតី និង ការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានចេញសេចក្តីសម្រេចស្តីពីការផ្អាកនិងចាត់តាំងមន្ត្រីរាជការធ្វើឡើងនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣នេះបានផ្អាកតួនាទីភារកិច្ច
លោកអុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងជាបណ្ដោះអាសន្នហើយក៏បានចាត់តាំងលោកស្រីអែម សុធារ៉ា អនុប្រធានមន្ទីរជាអនុប្រធានមន្ទីរទទួលបន្ទុករួមនៃមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទខេត្តកោះកុងជំនួសប្រធានចាស់ដោយមានភារកិច្ចដឹកនាំនិងគ្រប់គ្រងការងាររបស់មន្ទីររហូតដល់មានការសម្រេចជាថ្មីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
ឯការផ្លាស់ប្តូរនិងផ្អាកការងារបណ្តោះអាសន្នទៅលើលោកប្រធានមន្ទីរកសិកម្មខេត្តនិងលោកនាយផ្នែកនោះគឺផ្តើមចេញពីលោកនាយផ្នែកជលផលស្រុកបទុមសាគរនិងលោកប្រធានមន្ទីរកសិកម្មខេត្តដែលបានឃុបឃិត ទទួលសំណូក កិបកេងចំណូលថវិការជាតិជាច្រើនលានរៀល ពីឈ្មួញរកស៊ីខ្យងស និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់តាមឆកសមុទ្រថ្មស ក្នុងស្រុកស្រែអំបិល និង ស្រុកបទុមសាគរខេត្តកោះកុង ។
លោកព្រំ វណ្ណា នាយផ្នែកជលផលស្រុកបទុមសាគរត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកោះកុងចេញលិខិតបង្គាប់ការឲ្យមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងជាបណ្តោះអាសន្ននៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ក្រោយពីមានរឿងអាស្រូវជាច្រើន។
លោក អុី ម៉េង លាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទបានន័យថាទាំងប្រធានមន្ទីរនិងនាយផ្នែកនោះត្រវបានផ្អាកភារកិច្ចទាំងពីរនាក់តំណាលគ្នា។
ក្នុងខណៈដែលខ្លួនជាប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទខេត្តកោះកុង ហើយបានដក មន្រ្តីរបស់ខ្លួនជានាយផ្នែកជលផលបទុមសាគរបញ្ឈរជើងនោះផងដែរមិនដឹងថាខ្លួនគាត់នោះបានដឹងទេថាខ្លួនក៏ប្រឈមនឹងការដកបញ្ឈរជើងដែរទេ។
រឿងរ៉ាវជាច្រើនដែលលោកប្រធានមន្ទីរនិងលោកនាយផ្នែកបានប្រព្រិតធ្វើព្យុះភ្លៀងនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនរហូតឈានដល់បែកធ្លាយក្រដាស់វេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដា ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.ស ទៅលក់នៅប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម ជាច្រើនសន្លឹកវេរទៅឲ្យមន្ត្រីជលផលបទុមសាគរនិងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នោះ មានចំនួន២៦សន្លឹក ដែលមានលុយចាប់ពី៥០ម៉ឺនរៀល, ៧០ម៉ឺនរៀល, ១លានរៀល, ២លានរៀល រហូតដល់៤លានរៀល នេះមិនរាប់បញ្ចូលការពិន័យអន្ដរកាល លើការចាប់រថយន្ដដឹកជញ្ជូនខ្យង.ស និងការចាប់ទូកនេសាទអូសខ្យង.សនោះទេ ។
ហើយក៏មាមានសម្លេងអ្នករកស៊ីខ្យង.ស ឈ្មោះដាំ និងសម្លេងមន្ត្រីជលផល បទុមសាគរ ទារលុយសំណូកពុករលួយ ពីមេឈ្មួញប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់អូសខ្យង.សយកទៅលក់នៅប្រទេសវៀតណាម ឈ្មោះ ជីវ័ន្ដ ថែមទៀតផង។
ហើយរហូតមកដល់ពេលនេះទាំងលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុងនិងលោកនាយផ្នែកជលផលស្រុកបូទុំសាគរនោះត្រូវបានរដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញនិងនេសាទបានបានដកបញ្ឈរជើងហើយហើយក្រោយពីឯកឧត្តម គង់វ៉ាញ(Kong Vanh)អគ្គាធិការ នៃអគ្គាធិការដ្ឋានបានចុះសើបអង្កេតរយៈពេល២ថ្ងៃនៅថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ២០២៣
មន្រ្ដីជំនាញជាន់ខ្ពស់ឲ្យចុះទៅធ្វើអធិការកិច្ចតែមជ្ឈដ្ឋានជុំវិញនិងមហាជនក៏កំពុងរងចាំមើលថាតើអង្គភាពប្រឆាំងអំពើពុករលុយមានចំណាត់ការបែបណាលើបុគ្គលទាំងពីរខាងលើនោះ៕
ដោយ ជីវ័ន្ត