នគរ​បាលស្រុកសង្កែបង្រ្កាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកសង្កែបានចុះឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរសារធាតុញៀនបានម្នាក់កាលពីថ្ងៃពុធ៦រោចខែស្រាពណ៍ឆ្នាំថោះបញ្ចស័កព.​ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣វេលា​ម៉ោ ង១៤ នឹង៤៥នាទី​ នៅចំណុចក្រុមទី ១៤​ ភូមិស្លក្រា​ម ឃុំវត្តតាមិម ស្រុកសង្កែ​ ខេត្តបាត់ដំបង​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេ​នី​យ៍ទោ​ យុ​ត​ តុង​ហូ​ អធិការនគរ​បាល​ស្រុក​សង្កែបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលស្រុកបានចុះល្បាតក្នុងភូមិសាស្ត្រខាងលេី​ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន ០១​ករណី​ ក្នុងបទល្មើសជាក់ សស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់​ ឈ្មោះ​ រ៉ា​ បរមី ភេទប្រុ​ស​ អាយុ១៧ឆ្នាំ​ មានទីលំនៅ ភូមិបាយដំរាំ​ ឃុំឈេីទាល ស្រុកបា ណន់ ខេត្តបាត់ដំបង ។​

-សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷
ករណីខាងនេះក្រោយពីកើយហេតុស
មត្តកិច្ចជំនាញបានប្រមូលវត្ថុតាងយកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា​ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន​០១​ថង់ទម្ងន់ ០,៨១ក្រាម​ (ទាំងសំបកថង់)​ សង្ស័យមានសារធាតុញៀន
-ទូរសព្ទ័ដៃចំនួន០១គ្រឿង
-ម៉ូតូ០១គ្រឿង​ ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦​ ពាក់ស្លាក លេខ​ បាត់ដំបង​ 1U-9364

...

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ចាត់ការតាមនីតិវិធី​ ច្បាប់៕ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print