លោកស្នងការរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងករណី មានស្រ្តីម្នាក់ដែលជាអតីតម្តាយក្មេក និងបក្ខពួកម្នាក់ទៀតដែលបានសំរុកចូលដល់ក្នុងផ្ទះជួល និងព្រួតគ្នាវ៉ៃ យ៉ាងអណាធិបតេយ្យ ក្នុងសង្កាត់ប្ញស្សីកែវនោះមក លើជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ : ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ ក្រោយពីបានទទួលព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ចាន់ រតនា ដែលរស់នៅភួមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ  រាជធានីភ្នំពេញ ដែលបានសំណូមពរតាមបញ្តាញសារព័ត៌មាន ស្នើសុំឲ្យស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទើបកាន់តំណែងថ្មីជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងករណី មានស្រ្តីម្នាក់ដែលជាអតីតម្តាយក្មេក និងបក្ខពួកម្នាក់ទៀតដែលបានសំរុកចូលដល់ក្នុងផ្ទះជួល និងព្រួតគ្នាវ៉ៃ យ៉ាងអណាធិបតេយ្យ ក្នុងសង្កាត់ប្ញស្សីកែវនោះមក ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាននេះហើយ ភ្លាមនោះក៏បានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីស្រាវជ្រាវជាបន្ទាន់។ ក្រោយពីទទួលបានបទបញ្ជានោះហើយ លោករអធិការនគរបាលខណ្ឌឬស្សីកែវ បានធ្វើការបំភ្លឺ និងបញ្ជាក់ថា ស្រ្តីរងគ្រៅះបានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវនោះហើយក្រោយពីពេលកើតហេតុ។

ជាមួយគ្នានោះប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ក៏បានចេញលិខិតកោះហៅស្រ្តីជាម្តាយក្មេកដើម្បីចូលមកបំភ្លឺជុំវិញករណីហិង្សានេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ខណ្ឌឬស្សីកែវ នៅថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៣ ខាងនេះ ដើម្បីដោះស្រាយ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ ចាន់ រតនា បានបំភ្លឺថា នៅថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២និង០៦នាទីរសៀល ស្ថិតក្នុងផ្ទះជួល ក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
រូបនាងកំពុងនៅផ្ទះជាមួយកូនប្រុស ឈ្មោះ ទូ កក្កដា អាយុ ៣ឆ្នាំ។ ពេលនោះឈ្មោះ ទ្រុយ ចន្ទ្រា អតីតម្តាយក្មេកនិងឈ្មោះ ញ៉ុង សភាព បានមកផ្ទះនាងក្នុងបំណងយកកូននាង ទៅនៅជាមួយពួកគេ ក្រោយកូនប្រុសរបស់គាត់បានលែងលះជាមួយស្រ្តីរងគ្រោះរួចហើយ។ ប៉ុន្តែនាងមិនព្រមឲ្យទៅនៅជាមួយពួកគេ ស្រាប់តែ ឈ្មោះ ទ្រុយ ចន្រ្ទា ស្ទុះទៅវាយលើរូបនាង បណ្តាលអោយមានស្នាមរបួសពេញមុខនិងបានយកជើងធាក់ចុងដង្ហើមទៀត។

ជុំវិញបញ្ហានេះ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបន្តតាមដានករណីនេះបន្ថែមទៀត ហើយផ្តល់ព័ត៌មាននៅពេលខាងមុខទៀត ក្រោយស្រ្តីជាម្តាយក្មេក ចូលខ្លួនបំភ្លឺ នៅប៉ុស្តិ៍នគរបាលរដ្ឋប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print