ខេត្តតាកែវ : ពុទ្ធោអើយ ! មានអ្នកសារព័ត៌មាន ក្នុង១ខែៗ មានចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ទៅយកលុយ នៅកាស៊ីណូ ថបដាយអឺម៉ិន ស្ថិតនៅតាមផ្លូវជាតិលេខ២ ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ប្រទេសកម្ពុជា ។ នេះបើយោងតាម សេចក្តីជូនដំណឹង គណ:គ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។
លោក ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបង្ហោះយ៉ាងខ្លាំងថា , (ព្រះរាជសាររញ្ជួយពិភពគុន !) ក្នុងនោះខាងកាស៊ីណូ ដល់ថ្នាក់ចេញសេចក្តីជូនដំណឹងថា :
សូមជម្រាបជូន ដំណឹងដល់បងប្អូនដែលជាភ្នាក់ងារសារព័ត៌មានទាំងអស់ជ្រាបថា ៖ កន្លងមក ក្រោយពីរដូវកូវី ក្រុមហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភជាលក្ខណៈមនោសញ្ចេតនា
សំរាប់បាយ-ទឹក និងសាំង ដល់បងប្អូនអ្នកសារព័ត៌យើងទាំងអស់ដែលបានឆ្លងកាត់ទីនេះ បើទោះបីជាតិចក្តី ច្រើនក្តី ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន មិនដែលអាក់ខានឡើយ។
ប៉ុន្តែមួយរយះពេលចុងក្រោយនេះ បងប្អូនអ្នកសារព័ត៌មានយើងបាន ចូលមកសុំប្រាក់ឧបត្ថម្ភនោះ មានចំនួនច្រើនហួសហេតុពេក ដោយក្នុង១ខែៗ ចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ធ្វើឱ្យក្រុមហ៊ុនមិនអាចមាន លទ្ធភាពដោះស្រាយជូនបាន។
ដូច្នេះចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ ក្រុមហ៊ុននឹងមិនមាន ការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ទៀតទេ។ អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ដែលឆ្លង កាត់ទីនេះ ជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ថា : បើមានអ្នកសារព័ត៌មាន បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការទទួលប្រាក់ ឬសុំប្រាក់ ដូចការលើកឡើងខាងលើនេះ ខុស នូវក្រមសីលធម៌ វិជ្ជាជីវៈធ្ងន់ធ្ងរបំផុត ! ខណៈខ្លួនគ្មានតួនាទីអ្វីក្រៅពី ប្រើសិទ្ធិទទួលព័ត៌មាន ដើម្បីយកមកផលិត និពន្ធ ផ្សព្វផ្សាយ ប្រកបដោយវិជ្ជាជីវៈ ។ ដោយឡែកខាងម្ចាស់កាស៊ីណូ ហេតុអ្វីត្រូវចាំបាច់ ចំណាយថវិកាដើម្បីផ្ដល់ជូនអ្នកសារព័ត៌មាន រហូតដល់ក្នុង១ខែចាប់ពី 700 អង្គភាព ទៅ 900 អង្គភាព ? អ្វីដែលស្របច្បាប់ អ្នកមិនចាំបាច់ ខ្វល់ខ្វាយទៅលើស្ថាប័នណាមួយឡើយ ៕
ដោយ : សហការី