Marten de Roon បើកការស៊ុតបាល់បញ្ចូលទីពីចម្ងាយជាមួយនឹងគ្រាប់បាល់អន្តរជាតិដំបូងរបស់គាត់មុនពេល Gakpo បានរក១គ្រាប់ទៀតនៅតង់ទី១។ រីឯខ្សែប្រយុទ្ធ Wout Weghorst ដែលខ្ចីជើងនៅ Hoffenheim ពី Burnley បាននាំមុខ១គ្រាប់ជាគ្រាប់ទី៣ស៊ុតផុតដៃរបស់ Dumfries។
ជ័យជម្នះនេះបានធ្វើឲ្យហុល្លង់ ឡើង ពីលើ ក្រិក ទៅឈរ លេខ ២ ក្នុង ពូល B ដែលមាន៦ពិន្ទុពីការប្រកួតចំនួន៣លើក ខណៈក្រុមក្រិចមាន៦ពិន្ទុដូចគ្នា ប៉ុន្តែចាញ់គ្រាប់បាល់ហុល្លង់បន្តឈរលេខ៣ក្នុងពូល។
ចំណែកក្រុមបារាំង ដែល បាន យក ឈ្នះ សាធារណរដ្ឋ អៀរឡង់ ២–០ ក្នុង ទីក្រុង ប៉ារីស មាន៩ ពិន្ទុ ដាច់ នៅ កំពូល តារាង បើទោះ បី បាន លេងលើសគេ២ ប្រកួត ទៀតក៏ដោយ។
ការប្រកួតបន្ទាប់របស់ក្រុមហុល្លង់ត្រូវប៉ះសាធារណរដ្ឋអៀរឡង់នៅថ្ងៃទី១១ កញ្ញា ខណៈដែលក្រុមក្រិចត្រូវប៉ះក្រុម Gibraltar នៅថ្ងៃជាមួយគ្នានោះដែរនៃការប្រកួតជម្រុះ យូរ៉ូ២០២៤ក្នុងពូល B។ ចំណែកបារាំងត្រូវប៉ះអាល្លឺម៉ង់នៅថ្ងៃទី១៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ៕ (រូបភាព ៖ BBC Sport)