ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដកហូតវត្ថុតាងមួយចំនួន​ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២៣​ ចំនុចផ្លូវកែងបត់ចូលវត្តប្រាសាទសួគ៌ា ស្ថិតក្នុងភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់​ ខេត្តតាកែវ។

កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា​ មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​នកម្លាំងបានចុះល្បាតក្នុងមួលដ្ឋានដេីម្បីទប់ស្កាត់កុំឱ្យមានបទល្មេីសផ្សេងៗខណៈល្បាតមកដល់ចំនុចផ្លូវកែងបត់ចូលវត្តប្រាសាទសួគ៌ា ស្ថិតក្នុងភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់​ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ :
០១.ឈ្មោះ ងូ ដេត ហៅ ប៊ូក ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។ ទី០២. ឈ្មោះ វៀច ខន ភេទប្រុស អាយុ២៣ឆ្នាំនៅ ភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ និងធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចប់ធំ ទូរស័ព្ទ ០៣គ្រឿង ម៉ូតូ០១គ្រឿង
ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីធ្វើការសាកសួរ ដោយផ្អែកលើចំលើយឆ្លើយដាក់របស់ឈ្មោះ វៀច ខន ភេទប្រុស អាយុ២៣ ឆ្នាំ នៅភូមិពង្រ ឃុំខ្វវ ស្រុកទ្រាំង លុះដល់ថ្ងៃទី០៨ ខែ០៩ ឆ្នាំ២០២៣ វេលាម៉ោង០៩ និង ០០នាទី សមត្ថកិច្ចក៏បានបន្តរនីតិវិធីឈានទៅធ្វើការឈាត់ខ្លួនឈ្មោះ ផន ផុន ភេទប្រុសអាយុ ៣៦ឆ្នាំ ម្នាក់ទៀត ។

...

បច្ចុប្បន្ន​ជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print