ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍រប
ស់មន្ត្រីជំនាញចរាចរណ៍ក្រុង កាលពីវេលាម៉ោង ១៨និង ៤២ នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងត្រាក់ទ័របុកនិងជាមួយម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់ រងរបួស
ធ្ងន់ម្នាក់អ្នករួមដំណើរ ស្ថិតនៅលើដងគ្រោះក្រហម ត្រង់ចំណុចបរថ្មី ភូមិបងតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបរបញ្ច្រាសទិសដៅគ្នា ម៉ូតូបើកបរពីកើតទៅលិចត្រាក់ទ័របើកបរពីលិចទៅកើត ។
កម្លាំងនគរបាលក្រុងបានបន្តថា ករណីគ្រោះថ្នាក់លើនេះបណ្ដាលឲ្យមនុស្សស្លាប់ ម្នាក់នៅកន្លែង(អ្នកបើកបរម៉ូតូ),អ្នករួមដំណើរម៉ូតូរបួសធ្ងន់ម្នាក់,ខូចខាតម៉ូតូ ០១គ្រឿងមធ្យម ត្រាក់ទ័រមិនខូចខាតទេ។
១.អ្នកបើកបរម៉ូតូឈ្មោះ សៀតសាន ភេទប្រុស អាយុ ១៧ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ បងតាំងស៊ូ សង្កាត់បងយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរី ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1B-2454 (ស្លាប់នៅកន្លែងកើតហេតុ)។
២. អ្នករួមដំណើរម៉ូតូឈ្មោះ សារ ភេទ ស្រី អាយុមានប្រហែល ១៧ ឆ្នាំ មានទីលំនៅភូមិបរតាំងស៊ូសង្កាត់បរិយាខាក្រុង-ខេត្តប៉ៃលិន របួសធ្ងន់។
ចំណែកអ្នកបើកបរត្រាក់ទ័របានរត់គេចចេញពីកន្លែងកើតហេតុ។
មូលហេតុនៃគ្រោះថ្នាក់:
-កត្តាយាន៖ បើកបរគ្មានភ្លើងបំភ្លឺផ្លូវ(ត្រាក់ទ័រអត់ភ្លើង) ។
បច្ចុប្បន្ន សព ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។
ចំណែកវត្ថុតាងត្រូវយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីដោះស្រា
យតាមនីតិវិធី៕ដោយ៖ស សារ៉េត