ភ្នំពេញៈ នៅថ្ងៃទី ០៩ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១៣:៣០នាទី កម្លាំងជំនាញខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ជាក់ស្តែងករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌប៉ុសិ្តបានធ្វើការឃាត់ខ្លួនជនសង្ស័យ១/ឈ្មោះ វន គង្គា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ក្រុម៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
– សម្ភារ:ដកហូត:
-ក្រាមពណ៍សថ្លាសង្សយ័ជាគ្រឿងញៀន ចំនួន ០៥កញ្ចប់ ។
...
.ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕ដោយ៖ជីណា