មានជនខិលខូចបានយកឈ្មោះស្នងការនគរបាល ខេត្តកណ្តាល និងរូបថតខ្ញុំទៅបង្កើត Telegram ដើម្បីសុំខ្ចីលុយអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ : ព្រហើនពេកហើយ ! និងសម្បូរណាស់ ជនទុច្ចរិត បង្កើតប្រព័ន្ធ Telegram ដាក់រូបថ្នាក់ដឹកនាំ ដើម្បីបន្លំ យកទៅប្រើប្រាស់ បោកប្រាស់ ខ្ចីប្រាក់ អ្នកដទៃ ថ្នាក់ដឹកនាំ ប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងររបស់សម័យខ្លួន។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោស ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បញ្ជាក់លើ facebook ផ្លូវការរបស់គាត់ថា , មានជនខិលខូច លួចបង្កើតប្រព័ន្ធ Telegram ដាក់រូបរបស់គាត់ ខ្ចីលុយអ្នកដទៃ រហូតដល់អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលទៀតផង។

មុននេះបន្តិចលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់យ៉ាងដូច្នេះថា , #ខ្ញុំបាទសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតខ្ញុំទៅបង្កើត Telegram ដើម្បីសុំខ្ចីលុយ ពិសេស បានឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ខ្ញុំសូមបដិសេធទាំងស្រុង ជំនាញកំពុងស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់។

#សូមបងប្អូនសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ; សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print