ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ជាមុខសញ្ញាជាប់ពន្ធនាគារ ត្រូវបាននគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ករណីហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់ពីជនសង្ស័យខាងលើនេះ បានយកដំបងឬស្សីវ៉ៃទៅលើបុរសម្នាក់បណ្ដាលអោយរងរបួស រួចបន្តវាយម៉ូតូជនរងគ្រោះបន្ថែមទៀតខូចខាតយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨ នឹង៥០នាទី នៅចំណុចផ្លូវលេខ១២១០ ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងួន គឹមលី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ: កសិករ មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ រងរបួសក្បាល ដៃឆ្វេង ស្ដាំ
។ ចំណែកជនសង្ស័យឈ្មោះ ឈៀង ស្រី ហៅ វុឌ្ឍី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន) (ធ្លាប់ជាប់ពន្ធនាគារចំនួន០១លើកពីបទ:បង្កររបួសដោយចេតនា ជាប់រយះពេល០៨ខែ នៅពន្ធនាគារខេត្តកណ្ដាល ក្នុងឆ្នាំ២០១៦)។ វត្ថុតាងចាប់យក:ដំបងឬស្សីចំនួន០១ដើម ប្រវែង០,៩៤ម៉ែត្រ មានជាប់ដែកគោលនៅខាងចុង និងមានស្នាមប្រឡាក់ឈាម ។
ប្រភពដដែលបន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុលើ ជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែជនសង្ស័យចេញមកស្ទាក់ម៉ូតូក្នុងដៃកាន់ដំបងឬស្សី វាយទៅលើជនរងគ្រោះជាច្រើនដំបងបណ្ដាលអោយជនរងគ្រោះផ្ដួលម៉ូតូរត់គេចចេញយករួចខ្លួន បន្ទាប់មកជនសង្ស័យបានវាយម៉ូតូរបស់ជនរងគ្រោះបណ្ដាលអោយបែកខូចខាតផ្នែកខ្លះនៃម៉ូតូ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ ចូលរួមដោយប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ស្អាជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print