ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ជនសកម្មនេសាទឆក់ត្រី ឈ្មោះ ម៉ុក រ៉ុក អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ដែលប្រជាពលរដ្ឋផ្តល់រហសនាមថា កំពូលឆក់ត្រីឥល្ហែរ ត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារខេត្តហើយ។ តាមច្បាប់ស្ដីពីជលផលជននេះ ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៣-៥ឆ្នាំ។
លោក ម៉ា សុខៈ ប្រធានសហគមន៍នេសាទកាំងដីស បានបញ្ជាក់ថាជនសង្ស័យនេះធ្វើសកម្មភាពឆក់ត្រីពេល យប់ ហើយកម្លាំងជំនាញ ឃាត់ខ្លួនបាននៅវេលាម៉ោង ៣នឹង១០នាទីជិតភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ និងដកហូតវត្ថុតាំងបានរួមមាន៖ ទូកស្មាច់១គ្រឿង,ម៉ាស៊ីនហ៊ីណូតា ១៣សេស១គ្រឿង,ថ្នងដងត្រី១គ្រឿង និងត្រី
ចម្រុះ ៣គីឡូក្រាម។ ចំណែកក្បាលឆក់ និងអាគុយជន សង្ស័យបានទម្លាក់ចោលក្នុងទឹក ពេលកម្លាំងជំនាញបើកទូកដេញប្រកៀកប្រកិត ហើយការបូបដាក់ក្បាលឆក់បានរមូរជាប់ជាមួយស្លាបចក្រប៉ាស៊ីនមទើបទូកទៅ មុខមិនរួចបានឃាត់ខ្លួនបានកុំអីរត់រួចទៀត។
លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹង ត្រែង បានបញ្ជាក់ថា នេះជាបទល្មើសជាក់ស្តែងនៅ ពេលមន្ត្រីជំនាញចុះធ្វើសកម្មភាពល្បាតអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទ បានប្រទះជនសង្ស័យប្រព្រឹត្តបទល្មើសនៅចំណុចកាំងតាម៉ាំង ភូមិស្វាយ ឃុំកោះ ស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ស្ថិតក្នុងតំបន់អភិរក្សសត្វផ្សោតកោះសន្ទក់)។ ពេលដែលកំពុងដេញប្រផាប់ ចាប់ប្រភីង ជនសង្ស័យបានទំលាក់វត្ថុតាងមួយចំនួនចូលទឹកទន្លេ រួមមាន អាគុយ និងក្បាលឆក់ ដាក់ក្នុងកាបូប ហើយកាបូបនោះបានទាក់ជាមួយស្លាបចក្រម៉ាស៊ីន ទើបទូកទៅមុខរួចត្រូវឃាត់ខ្លួនបានតែម្តង យកមកអនុវត្តតាមនិតិវិធី ។
ប្រជាពលរដ្ឋនៅឃុំកោះស្រឡាយ សាទរជាមួយមន្ត្រីជំនាញបានខិតខំប្រឹងប្រែងធ្វើសកម្មភាពអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទនេះ ហើយសំណូមពរទៅអ្នកដែលមានឧបករណ៍ឆក់សូមប្រគល់ឱ្យទៅមន្ត្រីជំនាញទៅល្អជាង ដើម្បីយើងរួមគ្នាថែរក្សាធនធានមច្ឆជាតិនិងបញ្ចៀសការទៅដេកនៅពន្ធនាគារចោលកូនប្រពន្ធ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះម៉ុករ៉ុកបានបញ្ជូនខ្លួនទៅពន្ធនាគារតាមនិតិវិធីនៃច្បាប់ជលផលជាអំពើល្មើសនិងមាត្រាទៅ២០ ចំណែកវត្ថុតាំងត្រូវរឹបអូសជាសម្បត្តិរដ្ឋ៕ដោយ៖សុរិយា