ក្តីសង្ឃឹមវគ្គជម្រុះ Euro 2024 របស់ក្រុមសាធារណរដ្ឋអៀរឡង់កាន់តែដុនដាប បន្ទាប់ពីហូឡង់បានស៊ុតបាល់បញ្ចូលទី២គ្រាប់ទល់នឹង១គ្រាប់នៅទីក្រុង Dublin កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ កញ្ញានេះ។ កីឡាករ Adam Idah របស់ក្រុមអៀរឡង់បាន ផ្តល់ នូវ ក្តី សង្ឃឹមមួយបន្ទាប់ពីការរកគ្រាប់បាល់នាំមុខនៅនាទីទី៤ តាមរយៈបាល់ប៉េណាល់ទី១១ម៉ែត្រ ក្រោយពីបាល់ប៉ះដៃខ្សែការពារ Virgil van Dijk។
ក្នុងតង់ទី១ដដែលកីឡាករ ហូឡង់ បាន វាយបក វិញតាមស្មើនៅនាទីទី១៩ ដោយកីឡាករ Cody Gakpo តាមរយៈបាល់ប៉េណាល់ទីដែរ។ ចូលដល់តង់ទី២ កីឡាករបម្រុង Wout Weghorst រកបាន១គ្រាប់ទៀតនៅនាទីទី៥៦ ដែលជាគ្រាប់បាល់ជ័យជម្នះធ្វើឲ្យក្រុមអៀរឡង់រងការបរាជ័យជាលើកទី៤ក្នុងការប្រកួតជម្រុះចំនួន៥។
ក្រុមរបស់អ្នកចាត់ការ Stephen Kenny ដេញតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ២ហូឡង់ចំនួន៦ពិន្ទុ ដោយហុល្លង់នៅចំណេញលេងមួយប្រកួតបន្ថែមទៀត ជាមួយនឹងការប្រកួតក្នុងផ្ទះជាមួយក្រិក និងការធ្វើដំណើរទៅកាន់ក្រុម Gibraltar នៅខែតុលាខាងមុខ។ ជាមួយនឹងការធ្វើដំណើរទៅកាន់ប្រទេសហូឡង់ ដើម្បីឈានចូលវគ្គជម្រុះចុងក្រោយរបស់ពួកគេ ការបរាជ័យកាលពីថ្ងៃអាទិត្យនៅទីក្រុង Dublin ធ្វើឲ្យក្រុមអៀរឡង់បាត់បង់ឱកាសប្រជែងកៅអីយូរ៉ូឆ្នាំ២០២៤ខាងមុខ ហើយក្រុមនេះក៏ធ្លាប់បរាជ័យក្នុងការដឹកនាំក្រុមទៅ Euro 2020 និង World Cup កាលពីឆ្នាំមុនផងដែរ។
លទ្ធផលនេះធ្វើឲ្យក្រុមហុល្លង់ទទួលបាន៣ពិន្ទុបន្ថែម ដោយបន្តឈរលេខ២ក្នុងពូល B មាន៩ពិន្ទុ តាមពីក្រោយក្រុមលេខ១ក្នុងពូលបារាំងដែលមាន១៥ពិន្ទុពេញក្នុង៥ប្រកួតកន្លងមក។ រីឯក្រុមលេខ៣គឺក្រិចមាន៩ពិន្ទុដូចគ្នា ខណៈដែលក្រុមលេខ៤គឺអៀរឡង់មាន៣ពិន្ទុ និងក្រុម Gibraltar ឈរលេខ៥គ្មានពិន្ទុ ៕ (រូបភាព ៖ BBC Sport)