ខេត្តកំពង់ចាម ៖ ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១២និង៤០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ និងវត្ថុតាងចាប់យករួមមាន៖
– ម៉ូតូចំនួន០២ គ្រឿង
– មាន់ចំនួន០៤ក្បាល
– ជញ្ចីងសម្រាប់ថ្លឹងមាន់ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង មន្ត្រីជំនាញបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ៕ ដោយវណ្ណៈ