ភ្នំពេញ : អង្គភាពអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមជម្រាប ជូនសាធារណះជននិងអង្គភាពសារព័ត៌មានទាំងអស់ជ្រាបថា+ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន សហការណ៍ជាមួយរដ្ឋបាលស្រុកបាធាយ រដ្ឋបាលឃុំត្រប់ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាព សង្គមស្រុកបាធាយ បានចុះត្រួតពិនិត្យនិងវាយតម្លៃភាពករណីភាពមិនប្រក្រតីនៃការអនុវត្តកម្មវិធីថែទាំ របស់អង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណះសង្គ្រោះ ដែលមានទីតាំងស្ថិតនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រុមការងាបានរកឃើញថា អង្គការខាងលើនេះបានការចុះបញ្ជីឈ្មោះជាមួយក្រសួងមហាផ្ទៃ តាំងពី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៦ ប៉ុន្តែក្រោយពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបានចូលជា ធរមាន អង្គការខាងលើពុំបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះអង្គការស្របតាមច្បាប់កំណត់នោះទេ។ ជាមួយ គ្នានេះ អង្គការក៏ពុំមានលិខិតអនុញ្ញាតទទួលស្គាល់ជាមណ្ឌលថែទាំកុមារពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ទន្ទឹមនេះ អង្គការពុំបានរៀបចំបែងចែកបន្ទប់តាមភេទ និងវ័យ ហើយចំនួនបន្ទប់មិនសមស្របនឹង ចំនួនអ្នកស្នាក់នៅ និងគ្មានអនាម័យ កុមារ មនុស្សពេញវ័យ និងមនុស្សវ័យចាស់ស្នាក់នៅលាយឡំគ្នា។ ការ រៀបចំសម្ភារៈសំលៀកបំពាក់ក្នុងបន្ទប់គ្មានរបៀបរៀបរយ ការផ្តល់ការហូបចុកមិនបានគ្រប់គ្រាន់ ហើយ ពុំមានម្ចាស់ជំនួយឧបត្ថម្ភពិតប្រាកដែលជាហានិភ័យសម្រាប់កុមារ។ អ្នកគ្រប់គ្រងខ្វះការយល់ដឹងពីប្រព័ន្ធ លំហូរនីតិវិធី ការគ្រប់គ្រងករណីនិងចំណេះដឹងអំពីការការពារកុមារ។
យ៉ាងណាមិញ ដោយមើលឃើញពីឆន្ទៈជួយសង្គមរបស់លោកស្រី ឡន សំអន ប្រធានអង្គការជួយ កុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ អគ្គនាយកដ្ឋានសេវាសង្គមកិច្ចបានធ្វើការសម្របសម្រួលជូង អង្គការដើម្បីបន្តដំណើរការដោយអនុញ្ញាតឱ្យថែទាំតែមនុស្សចាស់ប៉ុណ្ណោះ។ ជាមួយគ្នានេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាមនឹងសហការជាមួយអាជ្ញាធរចុះធ្វើការគ្រប់គ្រងករណីកុមារដើម្បីសមាហរណកម្មទៅរស់នៅជាមួយគ្រួសារក្នុងសហគមន៍ និងតម្រូវឱ្យអង្គការៀបចំនីតិវិធីដំណើរការ មណ្ឌលថែទាំមនុស្សចាស់ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ពិសេសតម្រូវឱ្យអង្គការអនុវត្ត តាមនីតិវិធីថែទាំមនុស្សចាស់ដោយសហការជាមួយមន្ទីរនិងអាជ្ញាធរមូលដ្ឋានឱ្យបានល្អហើយត្រូវរៀបចំ រចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គការឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈនៃការបង្កើតអង្គការ។ អគ្គនាយកដ្ឋានសេវា សង្គមកិច្ចបានទុករយះពេលជូនអង្គការរៀបចំកែសម្រួលឱ្យបានល្អក្នុងរយៈពេល ២ខែ ហើយស្នើអាជ្ញាធរ ជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលទាមទារឱ្យបិទអង្គការនេះឱ្យបានសមរម្យ។
គួរបញ្ជាក់ថា បច្ចុប្បន្នអង្គការខាងលើនេះមានកុមារ មនុស្សពេញវ័យ និងមនុស្សវ័យចាស់សរុប ចំនួន ៧១នាក់ ក្នុងនោះកុមារចំនួន ៤៣នាក់(កុមារី ២២នាក់) និងមនុស្សចាស់ចំនួន ១៩នាក់(ស្រី១៦នាក់) ចុងភៅចំនួន ០៦នាក់ អ្នកអនាម័យចំនួន ០១នាក់ និងសន្តិសុខចំនួន ០២នាក់។
មណ្ឌលនេះចាប់ផ្តើមកសាងឡើងនៅឆ្នាំ២០១៩ មានដីទំហំ ៣៥មx៤៤ម អគារស្នាក់នៅ ០១ រោងបាយ ០១ ក្រោមជំនួយឧបត្ថម្ភកសាងពីព្រះតេជគុណ ជា សុមាលា(បច្ចុប្បន្នសឹក) ព្រមទាំងកៀរគរ ព្រះសង្ឃ និងសប្បុរសជនគ្រប់កន្លែងសម្រាប់ធ្វើការដោះស្រាយទឹក ភ្លើង សម្ភារៈផ្ទះបាយ សម្ភារៈស្នាក់នៅ និងម្ហូបអាហារ៕
ដោយ : សិលា