ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមប្រុសស្រី៥នាក់ករណីលួចកាច់កម៉ូតូនៅក្រុងបាវិត ។
ពាក់ព័ន្ធនិងករណីនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះថា
ជនសង្ស័យមានឈ្មោះ ហ្វាម វាំងថាំង អាយុ៣៦ឆ្នាំ
ទី២ឈ្មោះ វៀង ថាន់យិន អាយុ៣៥ឆ្នាំ
ទី៣ឈ្មោះទឹក្ខាសាអាយុ៤២ឆ្នាំ
ទី៤ បួយ វ៉ាន់ហយ អាយុ៣៤ឆ្នាំនិងទី៥ ឈ្មោះ ឡេ ធីហុងយៀង ស្រី អាយុ៣៣ឆ្នាំ រស់នៅប្រទេសវៀតណាម។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា ផ្អែកតាមប្រព័ន្ធកាម៉ារ៉ាសុវត្ថិភាព នៅតាមបណ្តាលបន្ទប់ជួល ដែលម្ចាស់ផ្ទះ បានផ្តល់មកសមត្ថកិច្ច អំពីភិនភាគជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពលួចកាច់សោរករម៉ូតូយ៉ាងសកម្ម នៅក្នុងក្រុងបាវិត ។
ក្រោយពីទទួលបានរូបភាពពីកាម៉ារ៉ាសុវត្ថិភាព សមត្ថកិច្ចយើងធ្វើការស្រាវជ្រាវកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចក៏ប្រទះឃើញជនសង្ស័យ ដែលមានភិនភាគដូចរូបភាពក្នុងប្រព័ន្ធកាម៉ារ៉ាសុវត្ថិភាព ចំនួន ០២នាក់ កំពុងជិះម៉ូតូលើផ្លូវជាតិលេខ១ នៅចំនុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ និងនាំជនសង្ស័យទាំង ០២នាក់ ខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័ខាងលើរួចសមត្ថកិច្ច បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់បន្ថែមទៀតខណះនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូគេប្រាកដមែន ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៥នាក់ ខាងលើសមត្ថកិច្ចបានឃាត់ខ្លួននិងកសាងសុំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន