ស្លាប់កើនឡើងជិត៣០០០នាក់ដោយសារ រញ្ជួយដីនៅម៉ារ៉ុក

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ អ្នកស្រុកនៃតំបន់រងគ្រោះដោយការរញ្ជួយដីធ្ងន់ធ្ងរ នៅក្នុងប្រទេសម៉ារ៉ុក បានស្នាក់នៅក្នុងតង់ខាងក្រៅទីវាល ឈានចូលដល់ថ្ងៃទី៤ ហើយគិតត្រឹម ថ្ងៃចន្ទសប្តាហ៍នេះ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ២,៨៦២នាក់ និងរបួស ២,៥៦២នាក់។

ក្រុមអ្នកជួយសង្រ្គោះមកពីអេស្ប៉ាញ ចក្រភពអង់គ្លេស និងកាតា កំពុងចូលរួមជួយស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ជាមួយ ក្រុមមន្រ្តីម៉ារ៉ុក។ ដោយសារតែទីតាំងនៃរញ្ជួយដីជាច្រើន ស្ថិតនៅក្នុងតំបន់ដែលពិបាកចូលទៅដល់ ដូច្នេះអាជ្ញាធរមិនអាចប៉ាន់ស្មានពីចំនួនអ្នកបាត់ខ្លួន បាននោះទេ។ នៅឯភូមិទីនមែល (Tinmel) ស្ទើតែគ្រប់ផ្ទះទាំងអស់ត្រូវបំផ្លាញ ហើយសហគមន៍ទាំងមូលក្លាយជាកន្លែងគ្មានផ្ទះសម្បែង ខណៈអ្នករស់រានមាន ជីវិតត្រូវស្នាក់នៅក្នុងតង់។
ក្រុមអ្នកជួយសង្រ្គោះបាននិយាយថា ខ្លួនកំពុងផ្តល់នូវទឹក អាហារ តង់ និងភួយ ដល់ក្រុមស្វែងរក និងជួយសង្គ្រោះ។ ចំណែក ក្រុមអ្នកស្ម័គ្រចិត្ត និងជនស៉ីវិល ម៉ារ៉ុក បានជួយសម្អាតផ្លូវដែលពោរពេញដោយកម្ទេចកម្ទីថ្ម ដើម្បីសម្រួលចរាចរណ៍ចូលទៅកាន់តំបន់រងគ្រោះ។
ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយប្រហែល ៧២គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង ម៉ារ៉ាកេស (Marrakech) ជាកន្លែងសម្បូរដោយ សំណង់អគារប្រវត្តិសាស្ត្រ។ ប៉ុន្តែតំបន់ទំនើបៗនៃទីក្រុងនេះ បានរួចផុតពីគ្រោះថ្នាក់ រួមមានទីតាំងនៅជិតអាកាសយានដ្ឋានដែលត្រូវបានកំណត់ សម្រាប់រៀបចំកិច្ចប្រជុំ IMF និងធនាគារពិភពលោក នៅខែតុលា៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print