ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ទន្ទឹមនោះ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនេះឡើយ។ នេះបើយោងតាមការផ្សាយ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ៕
ដោយ ៖ សុខ ខេមរា
...