លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖​ យានយន្ត ២៦៤គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ​ និងផាកពិន័យ នាថ្ងៃទី១២ ខែកញ្ញានេះ

ចែករំលែក៖

ភ្នំពេញ៖ បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​នគរបាលទូទាំងប្រទេស​ បានធ្វើការត្រួតពិនិត្យ និងផាកពិន័យ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៦៤គ្រឿងទៀត ក្នុងនោះមានម៉ូតូ ២៣៩គ្រឿង និងរថយន្ត ២៥គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា​ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី១២ ខែកញ្ញានេះ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,៥៤៧គ្រឿង ក្នុងនោះមានម៉ូតូ ១,៣១០គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៣៧គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួកជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ស្រវឹង អត់ស្លាកលេខ និងល្មើសសញ្ញាជាដើម។

ជាមួយគ្នានេះ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ ក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ២៣នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ១២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ៤៨នាក់ របួស ២៤០នាក់ (របួសធ្ងន់ ១១៩នាក់)។ 

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print