ពិតជាសំណាងណាស់ ដោយមិនមានអ្នកស្លាប់នៅក្នុងករណីយន្តហោះឆេះម៉ាស៊ីនចុះចតនៅវាលស្មៅ

ចែករំលែក៖

យន្តហោះ Airbus A320 របស់ក្រុមហ៊ុន Ural Airlines ដឹកអ្នកដំណើរ ១៧០នាក់ រួមទាំងក្រុមអាកាសយានិក ពីទីក្រុងស៊ូជីទៅកាន់ទីក្រុង Omsk នាថ្ងៃទី១២ ខែកញ្ញា ត្រូវចុះចតនៅវាលស្មៅមានចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិNovosibirsk១៨០គីឡូម៉ែត្រ ។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក
រុស្ស៉ី Ural Airlines បានប្រកាសថា យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ខ្លួន ប្រភេទ Airbus A320 ដែលមានគោលដៅធ្វើដំណើរពីទីក្រុងសូឈី (Sochi) ឆ្ពោះទៅកាន់ទីក្រុងអូម (Omsk) បានធ្វើការចុះចតជាបន្ទាន់ដោយសុវត្ថិភាព ទៅលើវាលស្រែមួយកន្លែង ហើយអ្នកដំណើរចំនួន១៦១នាក់ និងអាកាសយានិក៦នាក់ ដែលស្ថិតនៅលើយន្តហោះគឺមិនបានរងរបួសឡើយ។ ក្នុងចំណោមអ្នកដំណើរមានកុមារ២៣នាក់ផងដែរ។
បើតាមទីភ្នាក់ងារអាកាសចរណ៍នៃប្រទេសរុស្ស៉ី FATA គឺដំបូងឡើយយន្តហោះខាងលើបានស្នើសុំចុះចតបន្ទាន់នៅឯព្រលានយន្តហោះ ណូវ៉ូស៉ីបៀស (Novosibirsk) ប៉ុន្តែក្រោយមកក៏បានសម្រេចជ្រើសរើសចុះចតនៅវាលស្រែមួយកន្លែងក្បែរភូមិឈ្មោះ កាមិនកា (Kamenka) ក្នុងតំបន់ Novosibirsk។
ការចុះចតបន្ទាន់នេះ ត្រូវបានធ្វើឡើងក្រោយយន្តហោះជួបបញ្ហាបច្ចេកទេស។ ទីភ្នាក់ងារ FATA បានប្រាប់ថា យន្តហោះនោះផ្ទុកអ្នកដំណើរ១៥៩នាក់ និងក្រុមការងាររបស់យន្តហោះ៦នាក់។ ជាមួយគ្នានេះ អាជ្ញាធររុស្ស៉ីក៏បានបើកការស៉ើបអង្កេតលើហេតុការណ៍នេះដើម្បីកំណត់ថា តើមានការបំពានច្បាប់សុវត្ថិភាពអាកាសចរណ៍ដែរឬយ៉ាងណាផងដែរ៕ ដោយធីរីណា

...

រូប​ថត​: Vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print