ស្គាល់គ្នាបានបីថ្ងៃតាមបណ្តាញសង្គម ក៏បបួលទៅញ៊ាំអី​ ត្រូវជនសង្ស័យជាសង្សារនិងបក្ខពួកវាយនិងគំរាមយកទូរសព្ទដៃមួយគ្រឿង​និងលុយសុទ្ធចំនួន៤០០ ដុល្លារ រត់គេចខ្លួនបាត់

ចែករំលែក៖

​ ភ្នំពេញ ៖ នារីរូបស្រស់ពីរនាក់ទេីបតែស្គាល់ជនសង្ស័យជាសង្សារបានបីថ្ងៃតាមបណ្តាញសង្គម ក៏បបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ លុះដល់ពេលត្រឡប់មកវិញដល់ផ្លូវស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់បន្ថែមទៀតដែលជាបក្ខពួកចេញមកវាយទៅលេីជនរងគ្រោះរួចគំរាមយកទូរសព្ទដែមួយគ្រឿងម៉ាកiPhone១១និងលុយសុទ្ធចំនួន៤០០ ដុល្លារ រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិម័លសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ឱ្យដឹងថា ដំបូងរូបគាត់និងជនសង្ស័យខាងលេី ដែលត្រូវជាសង្សារ ទេីបតែស្គាល់គ្នាតាមរយៈបណ្ដាញសង្គម បានតែបីថ្ងៃប៉ុណ្ណោះ, បន្ទាប់មកត្រូវបានជនសង្ស័យខាងលេីដែលជាសង្សារបបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ ។
​ លុះដល់ពេលត្រឡប់មកវិញដល់ផ្លូវស្ងាត់ផងនោះ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់បន្ថែមទៀតចេញមកវាយទៅលេីជនរងគ្រោះរួចគំរាមយកទូរសព្ទដៃមួយគ្រឿង ម៉ាកiPhone១១និងលុយសុទ្ធចំនួន៤០០ដុល្លារ បានសម្រេចរួចនាំគ្នារួមទាំងសង្សារជិះម៉ូតូរត់គេចខ្លួនបាត់ អស់តែម្តង។
​ ក្រោយពេលកេីតហេតុកម្លាំងអាវុធហត្ថមូលដ្ឋានបានចុះមកដល់​ និងបាននាំនារីទាំងពីរនាក់ ទៅមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ដេីម្បីសាកសួរ និង កំណត់មុខសញ្ញាដេីម្បីចំណាំមុខ​ស្រាជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print