ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួន ករណីបង្កើតគណនីតេលេក្រាមក្លែងក្លាយដាក់ឈ្មោះះលោកស្នងការខេត្តកណ្តាល ប្រព្រឹត្ត ឆបោក អភិបាលខេត្ត

ចែករំលែក៖

ខេត្តកណ្តាល : ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោក អ៊ុក សុវណ្ណារិទ្ធ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ទៅលើជនត្រូវចោទ ករណីបង្កើតគណនីតេលេក្រាមក្លែងក្លាយដាក់ឈ្មោះះលោកស្នងការខេត្តកណ្តាល ប្រព្រឹត្ត ឆបោក អភិបាលខេត្ត កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីតំណាងអយ្យការ ចេញ

ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៣ ២១ ដកសស ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបួងខេត្តកណ្តាល ។
ដែលទាក់ទងនឹងឈោ្មះ ងន យឿន ហៅ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ (កើតថ្ងៃទី១០.០៥,១៩៩៩) ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិអន្លង់ស្អាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឪពុកឈ្មោះ ហ៊ាង សុខងន “រស់” ម្តាយឈ្មោះ ស្រេង សឿន “រស់” នៅលីវ កម្រិតវប្បធម៍ ថ្នាក់ទី៥ ជានីតិជន ទោសពីមុន “គ្មាន” ។

សូមបញ្ជាក់ថា, ជនត្រូវចោទខាងលើ ត្រូវបានឃាត់ខ្លួនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានប្រព្រឹត្ត បង្កើត Telegram ក្លែងក្លាយ ដាក់ឈ្មោះលោកស្នងការនគរបាល ខេត្តកណ្តាល ខ្ចីលុយ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល។

ជនត្រូវចោទនេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោក (បង្កើតគណនីតេលេក្រាមក្លែងក្លាយ) ប្រព្រឹត្ត សាលាខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្ម
ទណ្ឌ ។

តាមរយៈដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៤ ៤៤០“ជ” ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។

ដោយចៅក្រមស៊ើបសួរបង្គាប់
១-ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណះ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ងន យឿន ហៅ ម៉ាប់ ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិ វិធីនច្បាប់ ។

២-ឲ្យប្រធានពន្ធនាគារខេត្តកណ្តាលទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។

៣ -ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបាន
បង្ហាញក្នុងករណីចាំបាច់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print