នគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Sok Sok

ចែករំលែក៖

ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Sok Sok ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Sok Sok និងមានការចែករំលែកជាបន្តបន្ទាប់ ពាក់ព័ន្ធការបង្ហោះរូបភាព និងខ្លឹមសារថា ៖ ប៉ូលីសពួនស្ទាក់មានអ្នកបោះដៃឲ្យពុង សូមជួយបញ្ឈប់ទង្វើនេះផង ផ្លូវជាតិលេខ៦A ពីភ្នំពេញទៅស្ពានព្រែកតាមាក់ គីឡូម៉ែត្រលេខ២៣។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកមុខកំពូល ស្រាវជ្រាវបំភ្លឺជាបន្ទាន់។

តាមការស្រាវជ្រាវទទួលជាលទ្ធផលថា ឧ៖
កន្លងមកកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល តែងតែចុះប្រតិបត្តិការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ថ្នាក់ដឹកនាំធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្ត និងដោះស្រាយទាន់ពេលវេលារាល់ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ព្រមទាំងធ្វើការអប់រំដល់ប្រជាពលរដ្ឋដែលមិនគោរពច្បាប់ចរាចរណ៍ ដូចជា មិនគោរពស្តុប(ភ្លើងក្រហម) ជាដើម មិនមានកម្លាំងបោះដៃឲ្យពុងនោះទេ។

ចំពោះគណនីហ្វេសប៊ុកឈ្មោះ Sok Sok ដែលបានបង្ហោះរូបភាព ថា ប៉ូលីសពួនស្ទាក់មានអ្នកបោះដៃឲ្យពុងនោះ មិនមែនជាកងកម្លាំងនគរបាលចរាចរណ៍នោះទេ ហើយក៏មិនមែនជាអ្នកបោះដៃឲ្យពុងដល់នគរបាលចរាចរណ៍ទេ គឺទីតាំងនោះជាកន្លែងជួសជុលម៉ូតូ និងកង់បី(ផាសស្អាប់) ចំណែកអ្នករត់កង់បី មួយចំនួនគាត់មាន វិទ្យុទាក់ទងជាមួយក្រុមអ្នករត់កង់បីដូចគ្នាតែប៉ុណ្ណោះ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print