តើត្រូវលេបថ្នាំរបេងម្តងទៀតឬយ៉ាងណា បើសិនមានអាការៈក្អកច្រើនថ្ងៃ ចំពោះអ្នកដែលធ្លាប់ព្យាបាលជំងឺរបេងម្តងហើយនោះ?

ចែករំលែក៖

ភ្នំពេញ : តើត្រូវលេបថ្នាំរបេងម្តងទៀតឬយ៉ាងណា បើសិនមានអាការៈក្អកច្រើនថ្ងៃ ចំពោះអ្នកដែលធ្លាប់ព្យាបាលជំងឺរបេងម្តងហើយនោះ? នេះជាការបញ្ជាក់ពីខាងមន្ទីរពេទ្យកាល់ម៉ែត នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកមិនអាចប្រាកដថា អ្នកមានជំងឺរបេងសារឡើងវិញម្តងទៀតនោះទេ។ ដូច្នេះបើមានការសង្ស័យ គឺត្រូវស្រាវជ្រាវរកមេរោគនេះឡើងវិញជាមុនសិន ព្រោះភាគច្រើនបណ្តាលមកពីមូលហេតុដទៃទៀត។

ក្រៅពីការលាប់ឡើងវិញនៃជំងឺរបេង នៅមានមូលហេតុ៤ផ្សេងទៀតដែលតែងជួបញឹកញាប់ ចំពោះអ្នកដែល មានអាការៈក្អករុំារ៉ៃ និងធ្លាប់កើតរបេងម្តងហើយ : 

   ១- ការរីកនៃទងសួត (bronchiectasis),

   ២- ការបង្ករោគដោយបាក់តេរីលើស្លាកស្នាមរបេងចាស់ (TB sequelae infection) 

   ៣- ការបង្ករោគដោយមេរោគផ្សិតលើស្លាកស្នាមរបេងសាច់ (aspergilloma) 

   ៤- មហារីកសួត (ធ្លាប់កើតរបេងក៏ជាកត្តាប្រឈមនឹងមហារីកសួតដែរ)

ដូច្នេះបើលោកអ្នកមានអាការៈក្អករយៈពេលយូរ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print