រថយន្តព្រូសប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋរបួស៣នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់ បុរសបីនាក់បានរង់របួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ បន្ទាប់ពីបើករថយន្ត ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០ទាបភ្លឺថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ ១៥៨-១៥៩ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

នគរបាលក្រុងបាវិតបានឲ្យដឹងថាម្ចាស់រថយន្តដែលរងរបួសមានឈ្មោះសោម រតន:វិសាល  អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរថយន្ត មានទីលំនៅផ្ទះ០៦៣ ផ្លូវលំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើរឈ្មោះ ម៉ី សម្ភស្ស ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសស្រាល ។
និងឈ្មោះ ជួង ចំរើន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែកម្ចាស់ផ្ទះមានឈ្មោះ ហួត សៀម ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មិនបណ្តាលអោយអ្នកផ្ទះរងរបួសទេ ខូចខាតតែទ្វារដែកបើកមួយ និង របកថ្នាំជញ្ជាំង ។

...

តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញមាន រថយន្តម៉ាក PRUSH ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BU-0322និងអ្នករួមដំណើរ២នាក់ ដោយធ្វើដំណើរពីកើតទៅលិចលើផ្លូវជាតិលេខ១ ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរ៉េចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងទាបភ្លឺតែម្ដង។
ក្រោយមកអ្នករបួសទាំង៣នាក់ត្រូវបានដឹកមក សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីព្យាបាលមុខរបួស ចុះណែកមធ្យោបាយ សមត្ថកិច្ចអូសយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print