ស្ត្រីបុគ្គលិកក្រុមហ៊ុនមជ្ឍមណ្ឌលពាណិជកម្មDTJម្នាក់ស្លាប់ សង្ស័យបណ្តាលមកពីជំងឺបេះដូង

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខបន្ទាប់ពីពីបុគ្គលិកក្រុមហ៊ុនមជ្ឍមណ្ឌលពាណិជកម្មDTJ

ម្នាក់ស្លាប់ សង្ស័យបណ្តាលមកពីជំងឺបេះដូង។

យោងតាមនគរបាលបានអោយដឹងនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះថាស្ត្រីខាងលើមានឈ្មោះ ឌិញ ធីធ្វី (DINH THI THUY)  អាយុ៣២ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន កាន់លិខិត ឆ្លងដែនលេខC9892393 មានទីលំនៅខេត្តនីញប៊ិន ប្រទេសវៀតណាម, បច្ចុប្បន្នសា្នក់នៅបន្ទប់លេខ២១៦ ជាន់ទី២ អគារលេខB៣ ក្នុងក្រុមហ៊ុនមជ្ឍមណ្ឌលពាណិជកម្មDTJ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១និង៥នាទី រសៀល ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពី រដ្ឋបាលក្រុមហ៊ុនមជ្ឍមណ្ឌលពាណិជកម្មDTJ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  បានរាយការណ៍មកសមត្ថកិច្ចថា:មានបុគ្គលិកជនជាតិវៀតណាមម្នាក់ មានអាការ:មិនស្រួលខ្លួនហើយខាងក្រុមហ៊ុនបានយករថយន្តដឹកទៅព្យាលនៅមន្ទីរពេទ្យខាងក្រៅខណះពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកជីភូ គ្រូពេទ្យបានចេញមកពិនិត្យក្នុងរថយន្ត ហើយប្រាប់ថាអ្នកជម្ងឺបានស្លាប់បាត់ហើយបន្ទាប់មករថយន្តក្រុមហ៊ុនក៍បានបើកមកទុក្ខក្នុងបរិវេណវត្តពោធិ៍ថ្មី (ហៅវត្តបាវិត)ស្ថិតនៅក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង  ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកស្នងរងទទួលផែនការងារព្រហ្មទណ្ឌខេត្ត បានដឹកនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុនិងកម្លាំងជំនាញនគរបាលយុតិ្តធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ការិយាល័យនិងលោកវេជ្ជបណ្ឌិត ភួង សំណាង នៃមន្ទីពេទ្យបង្អែកជីភូដោយមានការសម្របសម្រួលនីតិវិធីពីលោកដូរ៉ា អង្គប្រទាន ព្រះរាជអាជា្ញរងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពដោយ
សន្និដ្ឋានពិតជាស្លាប់ដោយសារ ជំងឺបេះដូង។

...

បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តរក្សាទុកនៅវត្តសឹ្ទងមានជ័យរាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print