សកម្មជនLDPម្នាក់ត្រូវរថយន្តបុកស្លាប់នៅជិតចម្ការភ្នំគូលែនរបស់លោកខឹម វាសនា

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោង ១៨ និង១៥នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបើកបរទិសដៅខ្វែងគ្នាលើផ្លូវជាតិលេខ២៦៤១ត្រង់ចំណុចមុខទីបញ្ជា ការស្រាលប្រចាំការចម្ការ១២ហិចតារបស់(LDP) ស្ថិត នៅភូមិថ្មរជល់ ឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាប។

រថយន្តម៉ាកVOLVO ពាក់ផ្លាកលេខ៣F-៩៧១៨ បើកបរដោយឈ្មោះសាន សេងហ៊ួតភេទប្រុសអាយុ ៣១ឆ្នាំមានទីលំនៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម(បើកបរពីជើងទៅត្បូង)
បានបុកជាមួយម៉ូតូម៉ាកHongda Dreamពាក់ផ្លាកលេខពោធិសាត់១G-៥៤៦៩បើកបរដោយឈ្មោះម៉ៃ ធី(សកម្មជន(LDP)ភេទប្រុសអាយុ៥៩ឆ្នាំមានទីលំនៅភូមិខ្នាចរមាស់ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិសាត់(បើកបរពីលិចទៅកើត)។

ករណីខាងលើបណ្តាលអោយស្លាប់មនុស្ស០១នាក់ (អ្នកបើកបរម៉ូតូ)ភ្លាមៗនៅកន្លែងកើតហេតុ។

...

បច្ចុប្បន្នសពប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃណី។ ចំណែកអ្នកបើកបររថយន្តប៉ូលីសឃាត់ខ្លួនរួមនិងវត្ថុតាងម៉ូតូនិងរថយន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print