មេព្រៃកំពង់ថ្មចាប់យកតែឈើដោះ លែងរថយន្តទុកឲ្យរកស៊ីថ្ងៃក្រោយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មេព្រៃកំពង់ថ្មរុញគ្នាទៅ វិញទៅមក និងស្ទាក់ស្ទើរក្នុងការចុះអនុវត្តន៍បង្រ្កាបរថយន្តដឹកឈើមួយគ្រឿង ដែល ត្រូវបានគេដឹងថា បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដឹកជញ្ជូនឈើដោយខុស ច្បាប់ ក្នុងនោះក៏ត្រូវបានគេដឹងដែរថា មេព្រៃកំពង់ថ្មបានទទួលលាភសក្ការៈពីឈ្មួញ ទើបបានជាមិនហ៊ានបង្រ្កាបរថយន្តដឹកឈើមួយគ្រឿងនោះ តែទីបំផុតរថយន្តនេះបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច ដោយទម្លាក់ តែឈើ្រលែងរថយន្តទៅវិញ ។

...

ជាក់ស្តែងនៅភូមិឃ្លៃភូមិឈើទាលមានម៉ាស៊ីនពុះច្រៀកឈើយ៉ាងអនាធិបតេយ្យប្រមាណ៤ទៅ៥កន្លែង ដោយទី១-ឈ្មោះ ហួន និងទី២-ឈ្នោះគ្រូជិន អ្នកទាំងពីររស់ នៅភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ហើយ ត្រូវបានឈ្មោះ តា រី រស់នៅចុងទំនប់ ភូមិ សាស្រ្ត ឃុំកំពង់ថ្ម ជាអ្នកកាងម៉ាស៊ីនច្រៀក ឈើខុសច្បាប់រយៈពេល២ទៅ៣ឆ្នាំមក ហើយ ។ ប៉ុន្តែម៉ាស៊ីនច្រៀកឈើប៉ុន្មាន កន្លែងទៀតមិនបានស្គាល់ឈ្មោះម្ចាស់នោះទេ ហើយជៀកឈើបានដោយរលូន នេះ ដោយសារការឃុបឃិតពីមន្រ្តីមាន សមត្ថកិច្ចជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងនិងផ្នែករដ្ឋបាលកំពង់ថ្ម ។

ប្រជាពលរដ្ឋទូទាំងឃុំកំពង់ថ្មត្អូញត្អែរថា ដោយសារតែក្រុមឈ្មួញដឹកឈើតាម រថយន្តទួរីស ឬគោយន្តចេញពីភូមិឃ្លៃ និង ភូមិឈើទាលបានធ្វើឲ្យរងការខូចខាតផ្លូវលំជាច្រើនកន្លែង ដូចជាផ្លូវចេញពីភូមិស នោរមកវត្តកំពង់ថ្មចេញពីវត្តកំពង់ថ្មមកដល់គល់ស្ពានកំពង់ថ្ម និងចេញពីភូមិទួលសង្កែទៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ពេលនេះក្លាយជាផ្លូវរទេះគោរទេះក្របីអស់ទៅហើយ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនាកន្លងទៅរថយន្តទួរីសដឹកឈើប្រភេទលេខពីរចេញពីភូមិឃ្លៃយកនៅលក់ទៅតាមតំបន់ផ្សេងៗ ។

បើតាមព័ត៌មានច្បាស់ការណ៍មួយបាន ឲ្យដឹងថា រថយន្តទួរីសដឹកឈើប្រភេទ ក្តារនេះ គឺឈ្មោះ តា រី ជាអ្នករត់ការតែចៃដន្យ រថយន្តជាប់ផុងក៏ទម្លាក់ឈើចោល ហើយ បើករត់បាត់ ។ ក្រោយមកប្រជាពលរដ្ឋបាន រាយការណ៍មកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ហើយលោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃកំពង់ថ្មបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទ អូសឈើនោះយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ។

លោក សុទ្ធ ម៉ារី បានប្រាប់តាមទូរស័ព្ទថា ចំពោះឈើប្រភេទក្តារយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើនេះមិនត្រូវបានធ្វើការពិន័យទេ ព្រោះមិនស្គាល់អត្តសញ្ញាណ ម្ចាស់។ ប្រជាពលរដ្ឋបានរិះគន់ទៅលើ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើថា ពិន័យយ៉ាង​ម៉េច បើឈ្មួញទាំងនោះជាឆ្នាំងបាយរបស់គាត់នោះ ៕

13555604_668218786663161_2046302609_o

13588840_668218726663167_90078463_o

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print