បុរសម្នាក់ចេញពីផឹកបើករថយន្តឡិចស៊ីសបុករទេះលក់ខ្ចៅបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ផឹកស្រា អស់៣កំប៉ុងបើករថយន្តឡិចសុីសRX-330មួយគ្រឿងជ្រុលបុករទេះលក់ខ្មៅពីរគ្រឿងចតស្ងៀម បណ្ដាលឲ្យរងការខូចខាតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ១៩៨៦ កែងនិងផ្លូវ១០០៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអ្នកដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចសុីសRX-330 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-8365 និងមានបុរសពីរបីនាក់ទៀតរួមដំណើរជាមួយដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើបានរេចង្កូត មកខាងស្ដាំដៃជ្រុលបុករទេះលក់ខ្ចៅពីរគ្រឿងចតស្ងៀមបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ក្រោយមកភាគីទាំងពីរបានជជែកវែកញែកដាក់គ្នាយកត្រូវរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងរទេះលក់ខ្ចៅទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print