ភ្នំពេញ ៖ យុវជន០៣នាក់បេីករុឺម៉ករកទិញអេតចាយ រួចឈប់ចុះបត់ជេីងតូចក៏ប្រទះឃេីញម៉ូតូមួយគ្រឿងនៅក្នុងគុម្ពព្រៃ រួចក៏ប្រញាប់ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ដេីម្បីពិនិត្យ និងយកទៅរក្សាទុក កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្បែរសាលាកសិកម្មចំការដូង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមសម្ដីយុវជនម្នាក់ឈ្មោះ ហុិង បូរឹត អាយុ២១ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា ដំបូងឡេីយរូបគាត់និងគ្នីគ្នា០២នាក់ទៀតបានបេីកម៉ូតូសណ្ដោងរុឺម៉ងដឹកអេតចាយ ចេញពីសង្កាត់បឹងទំពុន មកមូលដ្ឋានខណ្ឌដង្កោ ដេីម្បីរកទិញអេតចាយ ។ ខណៈមកដល់ចំណុចទីតាំងខាងលេីក៏ឈឺបត់ជេីងតូច រួចក៏ចុះដេីរទៅគុម្ពព្រៃបត់ជេីង ស្រាប់តែប្រទះឃេីញម៉ូតូមួយគ្រឿងម៉ាក ស្មាក់រេវ៉ូ ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1C-7158 ។ ភ្លាមៗយុវជនទាំង០៣នាក់ខាងលេីក៏ប្រញាប់បេីករុឺម៉កសណ្ដោងដឹកអេតចាយទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ដង្កោ ដេីម្បីរាយការណ៍ប្រាប់សមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មានយុវជនខាងលេីថា ប្រទះម៉ូតូ សមត្ថកិច្ចមូលដ្ឋានក៏បានឱ្យយុវជនទាំង០៣នាក់នាំទៅទីតាំងនិងចង្អុលប្រាប់ជាក់ស្ដែង ពិតជាមានម៉ូតូមួយគ្រឿងប្រាកដមែន និងបានបណ្ដេីរជេញ រួចបញ្ចះជិះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ដេីម្បីរក្សាទុក និងស្រាវជ្រាវរកម្ចាស់ម៉ូតូដែលបានបាត់ ឱ្យមកទទួលយកទៅប្រេីប្រាស់វិញ ។
ជាមួយគ្នានោះ មន្ត្រីនគរបាលសង្កាត់ដង្កោ នៅមិនទាន់ដឹងថា ម៉ូតូតែគេយកមកផ្លុងចោលនេះ ជាម៉ូតូរបស់ជនប្រព្រឹត្តិបទល្មេីស ឬក៏ជាម៉ូតូរបស់អ្នកណានោះទេ ទេីបកម្លាំងសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្ន ដេីម្បីធ្វេីការស្រាវជ្រាវបន្តតាមជំនាញ ៕ ដោយ ៖ ភារ៉ា ដង្កោ