ទីក្រុងណាននីង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបជាមួយ លោក លាវ នីង (Liu Ning) អគ្គលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។
សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកមិញនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព។
ចំពោះការអញ្ជើញដល់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយតំណាងតំបន់ស្វយ័តជនជាតិក្វាងស៊ី អមដំណើរដោយ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណាននីង ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន៕ ដោយ៖សហការី