ខាត់ សុឃីម សុំសិទ្ធិ អ៊ាម វន្នី ច្រៀងបទ «មើលងាយ»

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងនិងតារាកំប្លែងស្រីល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានប្រកាសសុំសិទ្ធពីតារាចម្រៀងវ័យក្មេងលោក អ៊ាម វន្នី អតីតបេក្ខភាពល្បីឈ្មោះក្នុងកម្មវិធី Cambodian Idol ដើម្បីបានច្រៀងបទរបស់លោកនិពន្ធក្រោមចំណងជើងថា «មើលងាយ»។

...
ការសម្រេចចិត្តជ្រើនរើសបទចម្រៀងខាងលើព្រោះតែនាងពេញចិត្តនឹងអត្ថន័យដែលអាចឆក់យកបេះដូងនាង។

តារាស្រីសម្តីបានរូបនេះនិយាយថា បទចម្រៀងភាគច្រើនដែលនិពន្ធថ្មី និងបកស្រាយដោយផ្ទាល់របស់លោក អ៊ាម វន្នី សុទ្ធតែអ្នកនាងចូលចិត្ត ប៉ុន្តែបើធៀបនឹងអតីតកាលដែលបានហែលឆ្លង អ្នកនាងពេញចិត្តនឹងបទ «មើលងាយ» ជាងគេ។

អ្នកនាង ខាត់ សុឃីម បញ្ជាក់ថា ក្រោយពីបានស្ដាប់បទនិពន្ធថ្មីៗរបស់លោក អ៊ាម វន្នី ជាច្រើនបទ អ្នកនាងមានអារម្មណ៍ដក់ជាប់នូវបទក្រោមចំណងជើងថា «មើលងាយ» យ៉ាងខ្លាំងដោយសារតែអត្ថន័យនៅក្នុងបទនោះ ឲ្យតែអ្នកនាងស្ដាប់ហើយគឺតែងមិនភ្លេចនឹងពាក្យប្រមាថមើលងាយរបស់មនុស្សមួយចំនួន។

អ្នកនាងបន្តទៀតថា បទ «មើលងាយ» ជាប្រភេទបទមួយដែលអ្នកនាងស្ដាប់ហើយចង់ស្រក់ទឹកភ្នែក ប៉ុន្តែក៏សប្បាយចិត្តនឹងអតីតកាលដែលធ្លាប់ត្រូវមនុស្សមើលងាយទាំងនោះផងដែរ ដោយអ្នកនាងបានចាត់ទុកថា បើកុំតែមានគេមើលងាយប្រហែលមិនឈឺចាប់ ហើយប្រឹងក្រោកឈររហូតឈានដល់ចំណុចនេះឡើយ។ នាងថា សម្រេចចិត្តសុំសិទ្ធិពីលោក អ៊ាម វន្នី ដើម្បីបានច្រៀងបទនោះដោយអ្នកនាងនឹងគ្រោងបកស្រាយលើឆាកតន្ត្រីទូរទស្សន៍ក្នុងចុងសប្តាហ៍នេះ។ អ្នកនាងនិយាយថា បទ «មើលងាយ» នេះមិនមែនត្រូវចិត្តទេគឺត្រូវចិត្តមនុស្សច្រើន ព្រោះអ្នកនាងយល់ថា អ្នកនាងក៏ធ្លាប់ត្រូវគេមើលងាយដែរ។

ឆ្លើយតបតាមការស្នើសុំនេះ តារាចម្រៀង អ៊ាម វន្នី បានបញ្ជាក់ថា នេះគឺជាការលើកទឹកចិត្តមួយយ៉ាងធំធេញចំពោះរូបលោក ។ លោកបញ្ជាក់ថា បទចម្រៀងនេះគឺជាការនិពន្ធឡើងដើម្បីបម្រើអារម្មណ៍អ្នកគ្រប់គ្នា និងស្ថិតក្នុងគោលបំណងលើកស្ទួយបទចម្រៀងថ្មីផងដែរ។ លោកបន្តថា អរគុណសម្រាប់ការលើកទឹកចិត្តរបស់អ្នកនាង ខាត់ សុឃីម ហើយលោកនឹងរង់ចាំស្តាប់បទចម្រៀងដែលអ្នកនាងបកស្រាយលើកញ្ចក់ទូរទស្សន៍ ៕

1 (8)

1 (9)

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print